លោក Bjorn Kuipers ដែលជាអាជ្ញាកណ្ដាល មានជាងគេលើកលោក នឹងត្រូវកាត់សេចក្ដី ក្នុងការប្រកួត Euro ផ្ដាច់ព្រ័ត្រជំនួប រវាងអង់គ្លេសនិងអ៊ីតាលី នៅរាត្រីថ្ងៃអាទិត្យឈាន ចូលថ្ងៃច័ន្ទសប្ដាហ៍នេះ ។
រូបភាពផ្ដល់សិទ្ធិដោយ AFP
អង់គ្លេសបានឡើង មកកាន់វគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះដាណឺម៉ាក ២-១ នៅម៉ោងបន្ថែមក្នុងកីឡដ្ឋាន Wembley ។ សម្រាប់អ៊ីតាលីវិញ បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី លើអេស្ប៉ាញ ៤-២។
លោក Bjorn Kuipers សញ្ជាតិហូឡង់ ដែលសេចក្ដីរាយការណ៍ កាលពីប៉ុន្មានឆ្នាំមុនមានទ្រព្យ១១,៥លានផោននោះ នឹងត្រូវឈរក្នុងទីលាន ដើម្បីកាត់សេចក្ដីការប្រកួតផ្ដាច់ព្រ័ត្រ ។ លោកKuipers ដែលជាសហស្ថាបនិក នៃផ្សារទំនើប Jumbo Kuipers ក្នុងប្រទេសហូឡង់ បានសិក្សាបញ្ចប់ផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យ Radboud។
រូបភាពផ្ដល់សិទ្ធិដោយ AFP
Kuipers ក៏នឹងមានក្រុមអាជ្ញា កណ្ដាលផ្សេងទៀត ដើម្បីជួយមានដូចជាលោក Sander van Roekel និង Erwin Zeinstra សញ្ជាតិហូឡង់ជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ ។ លោក Carlos Del Cerro Grande សញ្ជាតិអេស្ប៉ាញជាមន្ត្រី អាជ្ញាកណ្ដាលទី៤ និងលោក Bastian Dankert សញ្ជាតិអាល្លឺម៉ង់ជាអាជ្ញាកណ្ដាលផ្នែក VAR ៕