កីឡា

Mourinho នៅតែការពារ កំណត់ត្រា របស់ខ្លួននៅអង់គ្លេស ទោះបីជាធ្លាប់ត្រូវបានក្លឹប ៣បណ្តេញចេញក្តី

អតីតគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD, តោខៀវ Chelsea និងមាន់ខ្នាយមាស Spurs លោក Jose Mourinho នៅសប្តាហ៍នេះ បានធ្វើការអះអាង កំណត់ត្រារបស់លោក នៅក្នុងប្រទេសអង់គ្លេស នៅតែជាប់កំណត់ត្រា ដដែលទោះបីជាកន្លងមកតែងតែ មានពាក្យរិះគន់ជាច្រើនក្តី។

និយាយក្នុងនាមជាគ្រូបង្វឹក របស់ក្លឹបអ៊ីតាលី Roma នៅពេលនេះលោកបានពន្យល់ អំពីភាពខុសគ្នា នៃបរាជ័យនិងជោគជ័យ ហើយជាពិសេស គឺបានការពារទៅនឹងកំណត់ត្រា របស់ខ្លួនពេលមានវត្តមាន នៅក្នុងប្រទេសអង់គ្លេស និងចំនួនពានរង្វាន់ ដែលលោកធ្លាប់លើកផងដែរ ។

គួរឲ្យដឹងដែរថា គ្រូបង្វឹកសញ្ជាតិប៉ទុយហ្គាល់រូបនេះ ត្រូវបានបណ្តេញចេញដោយក្លឹប Spurs កាលពីមុនពេលដែលក្លឹប ត្រូវប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ចាញ់ទៅលើ ក្រុម Man City ហើយលោកក៏ធ្លាប់ត្រូវបាន បណ្តេញចេញដោយក្លឹប Chelsea និង Man UTD នៅមុនពេលនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top