ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ អ្នកចាំទី របស់អ៊ីតាលី Donnarumma អាចជួយសង្រ្គោះបាល់ ជាច្រើនគ្រាប់ ជាពិសេសបាល់កាត់ សេចក្តី១១ម៉ែត្រ ដល់ទៅ២គ្រាប់ផង ដែលជួយឲ្យក្រុម បានក្លាយទៅជាម្ចាស់ពានរង្វាន់ នៅក្នុងកីឡាដ្ឋាន របស់អង់គ្លេស Wembley។
នៅចប់ការប្រកួត អ៊ីតាលីក្លាយជាម្ចាស់ពានរង្វាន់ អ៊ឺរ៉ុប ហើយក្នុងនោះ អ្នកចាំទី Donna រូបនេះក៏បានជាប់ឈ្មោះ ជាកីឡាករល្អបំផុត របស់ព្រឹត្តិការណ៍ផងដែរ ដែលសរុបគ្រាប់បាល់ ១១ម៉ែត្រ ដែលគាត់បានសង្គ្រោះ នៅក្នុងព្រឹត្តិការណ៍នេះ គឺមានទៅដល់៤គ្រាប់។
កីឡាកររូបនេះ ត្រូវបានគេទទួលការ ចាប់អារម្មណ៍ខ្លាំង តាំងតែពីឆ្នាំ២០១៥មកម្ល៉េះ ក្រោយបានបង្ហាញខ្លួន ឲ្យឈុតធំ របស់ក្លឹប AC Milan ដំបូងក្នុងវ័យទើបតែ១៧ឆ្នាំ ហើយចាប់ពីពេលនោះ មកគាត់បានបង្ហាញខ្លួន ដល៉ទៅ២៥១ដង ឲ្យក្លឹបនិងបង្ហាញខ្លួនឲ្យជម្រើសជាតិ បាន៣២ដងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី