កុងត្រាថ្មី សម្រាប់គ្រូបង្វឹកអង់គ្លេស លោក Gareth Southgate ហាក់ដូចជាកំពុងស្ថិតនៅ ក្នុងស្ថានភាពផ្លូវអារម្មណ៍ នៅឡើយរវាងអ្នកគាំទ្រ សហព័ន្ធបាល់ទាត់អង់គ្លេស ព្រមទាំងគ្រូបង្វឹកផ្ទាល់ ក្រោយពេលដែលបានខំប្រឹងប្រែង ទៅដល់វគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូ ឆ្នាំ២០២០ ទៅហើយបែរជា បានបរាជ័យទៅវិញនោះ។

លោក Southgate ផ្ទាល់ខ្លួនបាននិយាយថា លោកពិតជាត្រូវការពេលវេលាបន្តិច ដើម្បីពិនិត្យមើល និងរំងាប់អារម្មណ៍ទៅវិញ នៅក្រោយបរាជ័យទៅលើក្រុមអ៊ីតាលី ក្នុងការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូ កាលពីថ្ងៃម្សិលមិញនេះ ប៉ុន្តែលោកបញ្ជាក់ថា លោកពិតជាមានបំណង ចង់ដឹកនាំក្រុមតោបីអង់គ្លេស ដដែលនៅក្នុងពានរង្វាន់ ពិភពលោកនៅកាតា ឆ្នាំក្រោយនេះ។
កុងត្រារបស់គាត់នឹងអាចបញ្ចប់ ទៅក្នុងអំឡុងពេលនៃការជម្រុះ និងការប្រកួតឆ្នាំក្រោយនេះ ដូច្នេះស្ថានភាព គឺកំពុងស្ថិតនៅក្នុង ភាពមិនទាន់ច្បាស់លាស់ ១០០ភាគរយ នោះនៅឡើយទេ ទោះបីជាកន្លងមកអង់គ្លេស ក្រោមការដឹកនាំរបស់គាត់ បានទទួលបានកំណត់ត្រាថ្មីៗក្តី៕ ប្រែសម្រួល៖ស៊ុនលី
