កីឡាករអន្តរជាតិ សញ្ជាតិន័រវេស Erling Haaland មកដល់ពេលនេះ នៅតែមានព័ត៌មានលេច ឬអំពីការចាកចេញ ជាមួយនឹងក្លឹបយក្ស របស់អង់គ្លេសនៅឡើយ បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងអស្ចារ្យ កាលពីរដូវកាលដំបូងនៅអាល្លឺម៉ង់។
កាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត នៅពេលនេះគឺថាកីឡាកររូបនេះ ក៏នឹងត្រូវអវត្តមានផងដែរ ពីការប្រកួតបើករដូវកាល ឬ Pre-season ដែលជាការឆ្លើយតប ប្រធានផ្នែកកីឡា របស់ក្លឹបលោក Michael Zorc បាននិយាយទាំងបែប លេងសើចថា Haaland ពេលនេះកំពុងនៅអង់គ្លេស។
ទោះបីជាយ៉ាងណាក្តីលោក Zorc បានបញ្ជាក់ថា វាគឺជាការពិតដែល Haaland នឹងអវត្តមានក្នុងការប្រកួត បើករដូវកាលប៉ុន្តែ តាមផែនការរបស់យើង កីឡាករដែលមានកុងត្រា រហូតដល់ឆ្នាំ២០២៤រូបនេះ នឹងមិនមានការចាកចេញណាមួយឡើយ ពីព្រោះថាក្លឹប Dortmund បានត្រៀមរួចរាល់យ៉ាងរៀបរយ សម្រាប់គាត់បន្តលេង នៅទីនេះបន្ថែមរដូវកាលក្រោយទៀត៕ ប្រែសម្រួល៖ស៊ុនលី