យោងទៅតាមស្ត្រីមេម៉ាយរបស់គាត់បានលោកដឹងថា លោក Sebastian Eubank កូនប្រុសរបស់កីឡាករប្រដាល់ឆ្នើម Chris Eubank បានស្លាប់ដោយសារគាំងបេះដូងយ៉ាងខ្លាំង ខណៈលោកស្ថិតនៅលើសមុទ្រនៅឌូបៃយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

បន្ទាប់ពីការធ្វើកោសល្យវិច័យក្រោយមរណភាព នាង Salma Abdelati បាននិយាយថា ប្តីរបស់នាងមានជំងឺបេះដូងពីមុនដែលមិនត្រូវបានគេដឹងពីមុន។ លោក Eubank បានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍មុន តែប៉ុន្មានថ្ងៃមុនថ្ងៃកំណើតគម្រប់អាយុ ៣០ ឆ្នាំ និងមួយខែបន្ទាប់ពីលោកបានក្លាយជាឪពុក។

ស្ត្រីមេម៉ាយបានបន្តថា Eubank ប្រហែលជាមិនអាចសង្រ្គោះបានទេ បើទោះបីជាគាត់នៅក្រៅទឹកក៏ដោយ។ នាងបាននិយាយពីការឈឺចាប់របស់នាង ប៉ុន្តែបាននិយាយថា វាជាការលួងលោមខ្លះដែលគាត់បានបាត់បង់ជីវិតបន្ទាប់ពី ទទួលទានអាហារដែលគាត់ចូលចិត្ត ហើយគាត់បាននៅកន្លែងដែលគាត់ចូលចិត្តនៅក្នុងទីក្រុងនៅពេលគាត់ស្លាប់។

ហើយនាងបានបន្ថែមថា នាងមានអំណរគុណដែល Eubank បានចំណាយពេលជាច្រើនសប្តាហ៍ សប្បាយរីករាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់៕
ដោយ៖លី ភីលីព
