Logan Paul បាននិយាយថា គេពិតជាសំណាងដែលជ្រើសរើសប្រកួតជាមួយ Floyd Mayweather ជំនួស Manny Pacquiao។
ជើងខ្លាំងរបស់ហ្វីលីពីន Pacquiao បច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិកហ្វឹកហាត់ ដើម្បីត្រៀមជួបកីឡាករម្ចាស់ផ្ទះដែលមិនធ្លាក់ស្គាល់ពាក្យថាចាញ់ Errol Spence។ នេះគឺជាការប្រកួតដែលត្រូវដណ្ដើមខ្សែក្រវាត់ WBC, IBF និង The Ring (ដែលនៅទំនេរ) សម្រាប់ប្រភេទទម្ងន់ Welterweight។
កាលពីពេលថ្មីៗនេះ តារាយូធូបនិងជាអ្នកប្រដាល់ផងនោះ បានទៅជួបនិងមើលការហ្វឹកហាត់ផ្ទាល់របស់ Pacquiao។ ក្រោយពីជួបគ្នា Pacquiao បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គមនិងសរសេរភ្ជាប់ថា៖ “រីករាយដែលបាន Logan Paul មកលេង។ បន្ទាប់ពីទស្សនាការហាត់របស់ខ្ញុំ គេបាននិយាយថា គេសំណាងដែលប្រកួតជាមួយ Mayweather ជំនួសខ្ញុំ”។
បញ្ជាក់ថា ជំនួបរវាង Manny Pacquiao និង Errol Spence នឹងរៀបចំឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២១ខាងមុខ នៅទីតាំង MGM Grand Arena សហរដ្ឋអាមេរិក៕ ប្រភព៖http://sabay