Leonardo Spinazzola ខ្សែការពារស្លាបរបស់ក្រុមជម្រើសជាតិអ៊ីតាលី ដែលរងរបួសមិនបានលេងផ្ដាច់ព្រ័ត្រនោះ ក៏មានឈ្មោះក្នុងបញ្ជីកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ Euro 2020 ទាំង១១នាក់ផងដែរ។
យ៉ាងណាមិញ កីឡាកររបស់ក្រុម Roma ខាងលើនេះ លេងបានត្រឹម៤ប្រកួតប៉ុណ្ណោះឱ្យអ៊ីតាលី ប៉ុន្តែ៤ប្រកួតនោះ រូបគេទទួលបានការសរសើរខ្លាំងជាមួយទម្រង់លេងដ៏ល្អរបស់គេ។ ការអវត្តមានប្រកួតសំខាន់ចុងក្រោយនេះ គឺដោយសារតែរូបគេមានបញ្ហារបួសដាច់សរសៃកែងជើង ដែលត្រូវសម្រាកជាច្រើនខែឯណោះ។

ក្រោយពីមានឈ្មោះក្នុងបញ្ជីកីឡាករល្អបំផុតទាំង១១នាក់ហើយ Leonardo Spinazzola ក៏បានដាក់ចម្ងល់មួយផងដែរ ព្រោះរូបគេមិនបានឃើញឈ្មោះមិត្តរួមក្រុម Giorgio Chiellini។ ខ្សែការពារកណ្ដាលវ័យ៣៦ឆ្នាំនេះ ពិតជាសក្ដិសមមានឈ្មោះណាស់ ព្រោះរូបគេបានបង្ហាញទម្រង់លេងល្អខ្លាំង។ ជាពិសេសប្រកួតចុងក្រោយទល់អង់គ្លេស ប្រសិនបើមិនមានគេទេ នោះអ៊ីតាលីទំនងជារបូតគ្រាប់បាល់ទៅហើយ៕

ប្រភព៖http://sabay
