កីឡា

ព្រឹត្តិការណ៍កីឡាអូឡាំពិក ផ្តល់ក្តីសង្ឃឹមរបស់ជប៉ុន សម្រាប់ការទូត យ៉ាងសកម្ម

តូក្យូ៖ការរំពឹងទុករបស់ លោកនាយករដ្ឋមន្រ្តី Yoshihide Suga អាចធ្វើការទូតយ៉ាងសកម្មជាមួយ មេដឹកនាំបរទេសអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងតូក្យូនៅមិនទាន់ច្បាស់នៅឡើយទេ ដោយប្រទេសជប៉ុនកំពុងព្យាយាម កែសម្រួលដំណើរទស្សនកិច្ចរបស់ មេដឹកនាំបរទេសក្រោមស្ថានភាពបន្ទាន់នៃមេរោគOVID-19 នឹងដំណើរការសម្រាប់រយៈពេលការប្រកួត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

សហរដ្ឋអាមេរិក និងចិនបានសម្រេចចិត្តមិនបញ្ជូនមេដឹកនាំរបស់ខ្លួន ទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូដែលនឹងបើកនៅថ្ងៃទី ២៣ ខែកក្កដា និងបញ្ចប់នៅថ្ងៃទី ៨ ខែសីហា។ ប្រទេសកូរ៉េខាងត្បូងកំពុងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Moon Jae In ដល់ពេលបើកពិធី។ ប៉ុន្តែការប៉ុនប៉ងរបស់លោកដើម្បីស្តារចំណងមិត្តភាពជាថ្មីជាមួយប្រទេសជប៉ុនបានជួបនូវការស្ទាក់ស្ទើរពីលោកSuga ដោយសារការដោះស្រាយរបស់លោក Moon ចំពោះបញ្ហាសង្គ្រាម។

ដំបូងឡើយប្រទេសជប៉ុនបានមើលឃើញថា អូឡាំពិកនិងប៉ារ៉ាឡាំពិកគឺជាឱកាស ដើម្បីជំរុញការទូតបរទេសព្រោះគេរំពឹងថានឹងទទួលបានមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់ជាភ្ញៀវមកពីប្រទេស និងតំបន់ជាង ១០០ មុនពេលវីរុសនេះឆ្លងរាលដាល ពាសពេញពិភពលោក។

ប៉ុន្តែប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រទេសរបស់លោក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតឆ្នាំ ២០២៤ គឺជាមេដឹកនាំពិភពលោកតែមួយគត់ ដែលរហូតមកដល់ពេលនេះបាន ប្រកាសចូលរួមរបស់លោកក្នុងពិធី បើកអូឡាំពិកទីក្រុងតូក្យូ។

ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិកគឺលោកស្រី Jill Biden កំពុងពិចារណាថាតើអាចធ្វើទៅបានសម្រាប់នាងក្នុងការចូលរួមក្នុងពិធីបើកនោះដែរឬទេ? បន្ថែមពីលើនេះទៀតរដ្ឋាភិបាល Suga បានដាក់ទីក្រុងតូក្យូស្ថិតក្នុងភាពអាសន្នទី ៤ របស់ខ្លួនចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃទី ២២ ខែសីហាក្នុងគោលបំណងដើម្បី ទប់ស្កាត់ការលេចចេញជាថ្មីនូវករណីឆ្លងវីរុស និងបំបាត់ការព្រួយបារម្ភថា ការប្រកួតអាចបង្កការកើនឡើងនៃការឆ្លង៕
ដោយ៖លី ភីលីព

Most Popular

To Top