កីឡាករខ្សែការពារ Guehi របស់ក្លឹបតោខៀវ Chelsea និងបានចំណាយពេលមួយរដូវកាលមុន ជាមួយនឹងក្លឹប Swansea ក្នុងលក្ខខណ្ឌខ្ចីជើងនោះទំនងត្រូវបានគេជឿជាក់ថា នឹងអាចស្វែងរកក្លឹបថ្មីបានហើយ។
The Goal បានចេញផ្សាយថាក្លឹបតោខៀវ Chelsea បានឈានទៅដល់កិច្ចព្រមព្រៀង លក់កីឡាករខ្សែការពាររូបនេះទៅឲ្យក្លឹប Crystal Palace ហើយដោយបានសន្យាផ្តល់ឲ្យនូវការប្រកួតដ៏ទៀតទាត់សម្រាប់រដូវកាលក្រោយជូន កីឡាករឈុតក្រោម២១ឆ្នាំរបស់អង់គ្លេស រូបនេះផងដែរ។
ប្រភពដដែលបានអះអាងទៀតថា តម្លៃលក់ដែលក្លឹបទាំងពីរអាចនឹងព្រមព្រៀងគ្នានោះគឺមានរហូតទៅ ដល់២០លានផោនប៉ុន្តែអាចនឹងមានការប្រែប្រួលខ្លាំងក្នុងពេលដែលហិរញ្ញវត្ថុកំពុងជួបបញ្ហាបែបនេះហើយមកដល់ពេលនេះ កីឡាករគឺបានទទួលការតេស្តសុខភាពរួចរាល់ហើយ ដើម្បីត្រៀមទទួលយកកុងត្រាដែលមានរយៈពេល៥ឆ្នាំរហូតដល់ឆ្នាំ២០២៦៕
ប្រែសម្រួល៖ស៊ុនលី