កីឡា

អតីតកីឡាករ ខ្សែប្រយុទ្ធ ហង្សក្រហមម្នាក់ ហ្វឹកហាត់ជាមួយនឹង ក្លឹបអេស្បាញ Mallorca

កីឡាករខ្សែប្រយុទ្ធ លេងឲ្យជម្រើសជាតិ បានមួយគ្រា Danile Sturridge នៅសប្តាហ៍នេះ ត្រូវបានគេដឹងថា ត្រូវបានក្លឹបដែល
ទើបនឹងឡើង មកលីគកំពូលអេស្បាញ Mallorca ផ្តល់ឱកាសក្នុងការធ្វើការងារ ជាមួយគ្នាហើយ។

កីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវបានក្លឹបនៅតួកគីផ្តាច់កុងត្រា តាំងតែពីខែមិនាឆ្នាំ២០២០មកម្ល៉េះ ហើយមកដល់ពេលនេះ មានរយៈពេល១៥
ខែហើយ ដែលគាត់គ្មានឈ្មោះជាកីឡាករ របស់ក្លឹបណាមួយឡើយ ។

អតីតកីឡាករ ខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool រូបនេះត្រូវបានគេជឿជាក់ថា ទទួលបានឱកាសវិលត្រឡប់ ចូលលេងបាល់អាជីព
ឡើងវិញជាមួយនឹងក្លឹប ទើបឡើងពីលីគក្រោម របស់ La Liga គឺក្លឹប Mallorca ក្រោយពេលដែលកីឡាករ បានបង្ហោះរូបថតជាច្រើនរបស់
គាតនៅក្នុងទីលានហ្វឹកហាត់ របស់ក្លឹបនេះរួចមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top