តូក្យូ៖ប៉ូលីសបានចាប់ខ្លួននិស្សិត សកលវិទ្យាល័យមកពីអ៊ូសបេគីស្ថាន ត្រូវជាប់ចោទពីបទសង្ស័យរំលោភនារី ជប៉ុនម្នាក់ ខណៈពេលដែលពួកគេទាំង២ កំពុងធ្វើការក្រៅម៉ោងនៅពហុកីឡដ្ឋាន ជាតិសម្រាប់អូឡាំពិកទីក្រុងតូក្យូ យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។
ប៉ូលីសបាននិយាយថា Davronbek Rakhmatullaev អាយុ ៣០ ឆ្នាំជាបុគ្គលិកអូឡាំពិកក្រៅម៉ោង ដែលបានចូលទៅក្នុងពហុកីឡដ្ឋាន ដើម្បីផ្តល់អាហារដល់អ្នកសារព័ត៌មានត្រូវបានគេសង្ស័យថា បានរំលោភផ្លូវភេទលើស្ត្រីអាយុ ២០ ឆ្នាំនៅកន្លែងអង្គុយ និងនៅតាមច្រកផ្លូវមួយកន្លែង នៅម៉ោងប្រហែល ៩ ល្ងាចកាល ថ្ងៃសុក្រ។
ជនសង្ស័យបានបដិសេធ ការចោទប្រកាន់នេះដោយប៉ូលីសបានដកស្រង់សម្ដីលោកថា ស្ត្រីនោះមិនបានប្រឆាំងទេដយោយអ្នកទាំងលោក មិនដែលជួបគ្នាទេមុនពេលកើតហេតុ។ ស្ត្រីរូបនេះបានរាយការណ៍ទៅប៉ូលីស កាលពីថ្ងៃសៅរ៍ថា នាងត្រូវបានជនសង្ស័យចាប់រំលោភ បន្ទាប់ពីពួកគេបានមើលការហាត់សម នៃពិធីបិទកីឡាអូឡាំពិកនៅឯ ពហុកីឡដ្ឋាន។
ប៉ូលីសបានបន្តថា ជនសង្ស័យបានចូលប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៤ ហើយបច្ចុប្បន្ននេះលោមកំពុងឈប់សម្រាកពី សាកលវិទ្យាល័យមួយនៅខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុន។ គេជឿថា លោកបានស្នាក់នៅសណ្ឋាគារមួយក្នុងទីក្រុងតូក្យូដើម្បីទៅធ្វើការនៅពហុកីឡដ្ឋាន៕ដោយ៖លី ភីលីព