កីឡាករវ័យក្មេង Pellistri ត្រូវបានគេមើលឃើញអាច បង្ហាញខ្លួនលេងឲ្យក្លឹបបិសាចក្រហម Man UTD នៅក្នុងតង់ទី២ទៅហើយនៃការប្រកួតមិត្តភាពបើករដូវកាលប៉ះនឹងក្រុម Derby ព្រមទាំងជាអ្នកអាចរកគ្រាប់បាល់ទី២ជាគ្រាប់ ជ័យជំនះទៀតផង។
ខណៈដែលព័ត៌មានអំពីការចុះកុងត្រានាំយក កីឡាករខ្សែប្រយុទ្ធ Jadon Sancho មកក្លឹបជាផ្លូវការកាន់តែច្បាស់ ហើយនោះគ្រប់គ្នាប្រហែលជាអាចភ្លេចយ៉ាងងាយណាស់ថាក្លឹបកាលពីឆ្នាំ ទៅបានចុះកុងត្រាទិញខ្សែប្រយុទ្ធបាន២រូបផងដែរ។
កីឡាករខ្សែប្រយុទ្ធស្លាបទាំងពីរដែលមានដូចជា Amad និង Pellistri ត្រូវបានបិសាចក្រហម Man UTD ទិញបាននៅចុងម៉ោងទៅហើយកាលពីរដូវក្តៅមុនបន្ទាប់ពីបានត្រឹមបរាជ័យ ក្នុងការនាំយក Sancho កាលពីគ្រានោះហើយក៏បានសន្យាផ្តល់ឱកាសផង ដែរសម្រាប់កីឡាករទាំងពីរ។
The Goal បានចេញផ្សាយថានេះ គឺជាមូលហេតុដែលគេជឿជាក់ថា កីឡាករទាំងពីររូបនេះនឹងអាចក្លឹបអនុញ្ញាតិឲ្យធ្វើការចាកចេញ ក្នុងការផ្ទេរទៅលេងលក្ខណៈខ្ចីជើងជាមិនខានហើយជាពិសេសក្នុងពេលដែល Lingard ក៏អាចវិលត្រឡប់វិញជាមួយនឹង ទំរង់លេងដ៏ល្អផងនោះ៕
ប្រែសម្រួល ៖ស៊ុនលី