កីឡាករខ្សែការពារកណ្តាល Marc Guehi ទីបំផុតគឺបានក្លាយទៅជាកីឡាករ ចំណូលថ្មីរបស់ក្លឹប Crystal Palace ហើយនិងបានចុះកុងត្រារយៈពេល៥ឆ្នាំនៅទីនោះផងដែរ។
The Goal បានចេញផ្សាយថា Crystal Palace បានចំណាយលុយប្រមាណជា២០លានផោនដើម្បីទិញយក Guehi ពីក្លឹប Chelsea ហើយជឿជាក់ថាកីឡាករវ័យ២១ឆ្នាំរូបនេះនឹងក្លាយទៅជា កីឡាករជម្រើស១១នាក់ដំបូង របស់ក្លឹបផងដែរ។

Guehi ជាកីឡាករឆ្នើមដុះចេញពីថ្នាល យុវជនរបស់ក្លឹប Chelsea តែម្តងចាប់តាំងតែពី បានចូលរួមនៅទីនេះកាលពីឆ្នាំ២០០៧ ហើយអាចមានឱកាសបង្ហាញខ្លួនឲ្យឈុតធំចំនួន២ប្រកួតប៉ុណ្ណោះមុនពេលដែល អាចផ្ទេរទៅលេងខ្ចីជើងនៅ Swansea រយៈពេល១ឆ្នាំកន្លះ៕
ប្រែសម្រួល៖ស៊ុនលី
