កីឡា

តម្រុយ! Pogba អាច​ផ្លាស់​ទៅ​បារាំង ក្រោយ​ភ្នាក់ងារ​​រត់​ទៅ​ចរចា​លក្ខខណ្ឌ​ជាមួយ PSG

Manchester United កំពុង​ស្ថិត​ក្រោម​សម្ពាធ​​ក្នុង​ការ​លក់ Paul Pogba ក្នុង​រដូវ​ក្ដៅ​​នេះ ក្រោយ​ក្លឹប​យក្ស​នៅ​បារាំង Paris Saint-Germain ដាក់​ការ​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​រូប​នេះ​យ៉ាង​ខ្លាំង។

រឿង​ត្រូវ​បាន​គេ​ដឹង​ថា ភ្នាក់ងារ​របស់ Pogba លោក Mino Raiola កំពុង​ពិភាក្សា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ PSG។ សម្រាប់​បច្ចុប្បន្ន​ PSG អាច​នឹង​នាំ​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​ទៅ​កាន់​ប្រទេស​បារាំង​​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​​៤៣​លាន​ផោន​ប៉ុណ្ណោះ តិច​ជាង​ពាក់​កណ្ដាល​កាល Pogba ផ្ទេរ​មក​ United កាល​ឆ្នាំ​២០១៦។

Pogba នៅ​សល់មួយ​ឆ្នាំ​​ទៀត​លើ​កិច្ចសន្យា​ទទួល​បាន​២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ហើយ​​ដូច​គ្មាន​តម្រុយ​​ថា​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​នោះ​ទេ​ជាមួយ United។ ប្រសិន​បើ​​បិសាច​ក្រហម​ទុក​អតីត​កីឡាករ​ Juventus រូប​នេះ​រហូត​ដល់​អស់​កុងត្រា​ គេ​នឹង​ដើរ​ចេញ​ពី Old Trafford ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​​រដូវ​ក្ដៅ​ក្រោយ៕

ប្រភព៖ http://sabay

Most Popular

To Top