កាំភ្លើងធំ Arsenal នៅសប្តាហ៍នេះ ត្រូវបានគេជឿជាក់ថា នឹងអាចបន្ថែមកីឡាករ ខ្សែបម្រើប៊ែលហ្ស៊ិកឆ្នើម Albert Mboyo Lokonga ទៅក្នុងក្រុម
របស់ខ្លួនសម្រាប់ត្រៀម ប្រកួតនារដូវកាលក្រោយហើយ បន្ទាប់ពីខកចិត្តខកថ្លើមយ៉ាងខ្លាំង កាលពីរដូវកាលមុន។
ប្រភពដដែលបានឲ្យដឹង ទៀតដែរថា Arsenal បានចំណាយលុយដល់ទៅ ១៨លានផោន ដើម្បីនាំយកកីឡាករ Lokonga រូបនេះពីក្លឹប Anderlecht
ដោយសង្ឃឹមថា នឹងអាចកែប្រែទំរង់លេង របស់ក្លឹបឲ្យទៅជាល្អប្រសើរ ឡើងវិញបាន ។
កីឡាករវ័យ២១ឆ្នាំរូបនេះ ក៏ជាគោលដៅរបស់ក្លឹបធំៗ នៅអ៊ីតាលីផងដែរ ប៉ុន្តែជាលទ្ធផលគាត់នឹងត្រូវផ្ទេរ មកអង់គ្លេសទឹកដី Emirates ក្នុងកុងត្រា ដែលមាន រយៈពេល៥ឆ្នាំ ហើយទំនងជាអាចធ្វើដំណើរ ជាមួយនឹងក្លឹបទៅចូលរួមការប្រកួតមិត្តភាព បើករដូវកាលនៅអាមេរិកផងដែរ នៅសប្តាហ៍ក្រោយ
ប្រែសម្រួល៖ស៊ុនលី