កីឡា

មន្រ្តីផ្លូវការ៖ Beijing 2022 នឹងបញ្ជូនក្រុម អ្នកសង្កេតការណ៍​ ទៅប្រកួតទីក្រុងតូក្យូ

ទីក្រុងតូក្យូ៖ ប្រភពជាមួយគណៈកម្មាធិការ រៀបចំទីក្រុងប៉េកាំង សម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ 2022 (Bocog) បានប្រាប់ស៊ីនហួ ថា Tokyo 2020 ជិតដល់ការចាប់ផ្តើមប្រកួតហើយ ទីក្រុងប៉េកាំងនឹងបញ្ជូន បុគ្គលិកចំនួន ៣៤នាក់ ទៅទីក្រុងតូក្យូ ដើម្បីធ្វើការនៅគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍អូឡាំពិក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្នុងអំឡុងពេល នៃការប្រកួតកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ អញ្ជើញគណៈកម្មាធិការរៀបចំ ការប្រកួតនាពេលអនាគត ដើម្បីចូលរួមក្នុងកម្មវិធីអង្កេត ដែលផ្តល់នូវការទទួលបាន ការចូលទៅកាន់ប្រតិបត្តិការ ប្រចាំថ្ងៃនៃការប្រកួត។

គណៈកម្មាធិការរៀបចំ អនាគតដូចជាBeijing 2022, Paris 2024, Milano Cortina 2026 និង Los Angeles 2028 នឹងចូលរួមជាមួយ អ្នកសង្កេតការណ៍ IOC ក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិក។ សមាជិកទាំង៣៤នាក់ បានមកពីទីក្រុងប៉េកាំង នឹងសង្កេតមើលប្រតិបត្តិការ ការប្រកួតពិតតាមរយៈ ការបើកមើលនៅតំបន់ អូឡាំពិកជាច្រើន សិក្ខាសាលាតូចៗ និងរៀនសូត្រ ពីសមភាគីតូក្យូរបស់ពួកគេ។

Bocog បានវាយតម្លៃខ្ពស់ ចំពោះកម្មវិធីអ្នកសង្កេតការណ៍ ហើយបានបញ្ជូនតំណាង ឲ្យបាន៦៥៤នាក់ ឲ្យចូលរួមក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ នៅការប្រកួតរដូវរងារ Pyeongchang 2018 ទីក្រុងប៉េកាំងឆ្នាំ២០២២ បានបញ្ជូនសមាជិកចំនួន ៤១នាក់ ទៅគណៈកម្មាធិការរៀបចំ មូលដ្ឋានក្នុងតំបន់ ធ្វើការអស់រយៈពេល ១៣៥ថ្ងៃហើយ បាននាំប្រទេសចិន មកមានបទពិសោធសម្បូរបែប៕ ដោយ៖លី ភីលីព

Most Popular

To Top