តូក្យូ ៖ នាយករដ្ឋមន្រ្តី ជប៉ុន លោក Yoshihide Suga បានបដិសេធថា លោកមិនត្រូវបានដាក់សម្ពាធ ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឲ្យរៀបចំការប្រកួតកីឡា ដែលនៅតែមិនមានប្រជាប្រិយ នៅពេលករណីវីរុស រីករាលដាល នៅក្នុងទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ហើយនៅសល់តែប៉ុន្មានថ្ងៃទៀត ប៉ុណ្ណោះរហូតដល់ពិធីបើកទ្វារ មេដឹកនាំជប៉ុន បាននិយាយ ថា ទីក្រុងតូក្យូស្ថិត នៅកន្លែងត្រឹមត្រូវហើយយើង បានត្រៀមខ្លួនរួច រាល់ ។ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Wall Street Journal បុរសវ័យ ៧២ ឆ្នាំរូបនេះបានទទូចថា លោកពិតជាមិន ត្រូវបានគេជំរុញ ឲ្យបន្តដំណើរទៅចូលរួម ព្រឹត្តិការណ៍កីឡានេះទេ ។
លោកបាននិយាយ នៅក្នុងបទសម្ភាសន៍បានចេញផ្សាយ កាលពីថ្ងៃពុធថា យើងបានលើកដៃឡើង ហើយយើងស្វែងរកអូឡាំពិក ពីព្រោះយើងចង់ធ្វើវា ប្រសិនបើពួកគេព្យាយាម បង្ខំអ្វីមួយមកលើរូបខ្ញុំ ខ្ញុំនឹងទាត់វាចោលវិញ ។
លោក Suga បានឡើងកាន់អំណាចកាលពីខែកញ្ញា បានទទូចថា ព្រឹត្តិការណ៍កីឡានេះ អាចត្រូវបានធ្វើឡើងដោយសុវត្ថិភាព ដោយនិយាយថា ការឆ្លងនៅទីក្រុងតូក្យូ នៅមានកម្រិតទាប នៅឡើយ ។ រដ្ឋធានីរបស់ប្រទេសជប៉ុនមានប្រជាជនប្រមាណ ១៤ លាននាក់ បានជួបប្រទះនឹងការឆ្លងមេរោគ ប្រចាំថ្ងៃប្រមាណ ១.០០០ នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ គឺតិចជាងទីក្រុងធំ ៗ ជាច្រើនដែលមានទំហំប្រហាក់ ប្រហែលគ្នា ។
កាលពីថ្ងៃពុធរដ្ឋធានីជប៉ុន បានកត់ត្រាករណីប្រចាំថ្ងៃចំនួន ១.៨៣២ ដែលជា តួលេខខ្ពស់បំផុត ចាប់តាំងពីខែមករាដោយក្រុម អ្នកជំនាញ វេជ្ជសាស្រ្តបានអង្វរដល់សាធារណជន ឲ្យស្នាក់នៅផ្ទះមើលកីឡាអូឡាំពិកនៅលើកញ្ចក់ទូរទស្សន៍ និងជៀសវាងការទាក់ទង រាងកាយជាមួយអ្នកដទៃ៕ ដោយ៖លី ភីលីព