កីឡា

PSG សុំទំលាក់តម្លៃខ្លួន Pogba មកត្រឹមតែ 43 លានផោនប៉ុណ្ណោះ

ខណៈដែលការចរចា ត្រូវបានគេជឿជាក់ថា កំពុងតែនៅបន្តធ្វើនៅឡើយ រវាងក្លឹបអ្នកមានបារាំង PSG ជាមួយនឹងក្លឹប បិសាចក្រហម Man UTD ចំពោះការដោះដូរកីឡាករ ឆ្នើមបារាំង Paul Pogba នោះនៅថ្ងៃនេះ មានលេចឬព័ត៌មានបន្ថែមទៀតថា ក្លឹបបារាំងកំពុងសុំចរចា ទំលាក់តម្លៃកីឡាករពីតម្លៃ ទាមទារដើមផងដែរ ។

ភ្នាក់ងាររបស់កីឡាករ គឺលោក Mino Raiola ដែលកំពុង ស្ថិតនៅក្នុងកិច្ចរចាគ្នាជាមួយនឹង PSG ត្រូវបានគេជឿជាក់ថា កំពុងតែចាប់ផ្តើមធ្វើការពិចារណា ហើយទៅលើសំណើរសុំទិញ កីឡាករ Pogba ចេញពីអង់គ្លេសក្នុងតម្លៃ ត្រឹមតែ៤៣លានផោនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះ Pogba បានឈានមកដល់កុងត្រាឆ្នាំចុងក្រោយ ហើយជាមួយនឹង Old Trafford ប៉ុន្តែនៅមិនទាន់មានការចរចាគ្នា ដើម្បីបន្តកុងត្រាថ្មីណា មួយត្រូវបាន ធ្វើឡើងជាមួយនឹងសញ្ញា វិជ្ជមាននៅឡើយដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top