ក្រុង Liverpool ត្រូវបានអង្គការយូណេស្កូ ដកឈ្មោះជា ទីក្រុង «បេតិកភណ្ឌពិភពលោក» កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ តាមរយៈការបោះឆ្នោតជាសម្ងាត់។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការនេះបានឱ្យដឹងថា ការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនេះក៏ព្រោះតែមានការសាងសង់នូវគម្រោងអភិវឌ្ឍន៍ជាច្រើននៅក្បែរ និងនៅក្នុងតំបន់ស្ថាបត្យកម្មបុរាណ នៅតាមមាត់ទឹកនៃទីក្រុង Liverpool។ គម្រោងទាំងនោះរួមមានទាំង គម្រោងសាងសង់កីឡដ្ឋានថ្មីរបស់ក្លឹប Everton ផងដែរ។
អង្គការនេះបានលើកឡើងថា គម្រោងសាងសង់ទាំងអស់នេះបានធ្វើឱ្យប៉ះពាល់ស្ថាបត្យកម្មបុរាណទាំងអស់នោះ។
ទីក្រុង Liverpool ជាប់ឈ្មោះជាទីក្រុង «បេតិកភណ្ឌពិភពលោក» កាលពីឆ្នាំ២០០៤ ដោយសារតែទីក្រុងនេះមានសំណង់ស្ថាបត្យកម្មបុរាណ ដែលរំលេចចេញជាទីក្រុងពាណិជ្ជកម្មផ្លូវសមុទ្រអំឡុងសតវត្សទី១៨ និងសតវត្សទី១៩។ នៅពេលបានជាប់ជាបេតិកភណ្ឌពិភពលោក ទីក្រុងនេះអាចទទួលបានថវិកាពីយូណេស្កូ ដើម្បីអភិរក្សសំណង់បុរាណៗទាំងនោះ។
យ៉ាងណាមិញ អ្នកនៅប្រទេសអង់គ្លេសហាក់បីដូចជាមិនស្វាគមន៍នូវសេចក្ដីសម្រេចចិត្តនេះឡើយ ហើយថែមទាំងគិតគូរប្ដឹងតវ៉ាទៀតផង៕
ប្រភព៖http://sabay