កីឡា

ព្រះចៅអធិរាជ Naruhito សូមជូនពរ​ ដល់ការប្រកួតអូឡាំពិក ឲ្យបានល្អបំផុត ក្នុងការជួបជាមួយ Jill Biden និង Macron

តូក្យូ៖ ព្រះចៅអធិរាជ Naruhito បានប្រាប់លោកស្រីទី១ Jill Biden ប្រធានាធិបតីបារាំងលោក Emmanuel Macron និងមេដឹកនាំពិភពលោកដទៃទៀត កាលពីថ្ងៃសុក្រថា លោកមានការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអត្តពលិកទាំងអស់ បានប្រមូលផ្តុំគ្នា នៅប្រទេសជប៉ុន នៃព្រឹត្តិការណ៍អូឡាំពិក ទោះបីជាមានការប្រឈម នឹងជំងឺឆ្លងរាតត្បាតក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

អធិរាជមានព្រះបន្ទូល នៅក្នុងកិច្ចប្រជុំ ជាមួយឥស្សរជនបរទេសចំនួន ១២ រូបមកពី ១១ ប្រទេសនៅវិមានអធិរាជ ក្នុងអធិបតីថា ខ្ញុំសង្ឃឹមថា អត្តពលិក​ នឹងអាចបំពេញការងារបានល្អបំផុត​ ក្នុងការការពារសុខភាពល្អ និងចងចាំពីអាកាសធាតុក្តៅ នៅទីក្រុងតូក្យូ។ ព្រះចៅអធិរាជមានព្រះបន្ទូល ជាភាសាអង់គ្លេស បានអំពាវនាវឲ្យមាន“ ការសាមគ្គីភាពនៃចិត្ត” របស់ប្រជាជន នៅទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមនានា នៃជំងឺរាតត្បាត។

នៅក្នុងជំនួបនៅមុនពិធី បើកការប្រកួតកីឡាអូឡាំពិក នៅពហុកីឡដ្ឋានជាតិ ព្រះចៅអធិរាជ ក៏បានសម្តែងក្តីសង្ឃឹមថា អូឡាំពិករដូវក្តៅ នឹងរម្លឹកយើងពីស្មារតី នៃអូឡាំពិកសន្តិភាព និងភាពសុខដុមរមនា ហើយយើងនឹងបញ្ជូនភ្លើងពិល ទៅអនាគត ។ នេះជាលើកទី ១ ហើយដែលព្រះចៅអធិរាជ បានជួបជាមួយ Jill Biden កំពុងដឹកនាំគណៈប្រតិភូ សហរដ្ឋអាមេរិក ទៅកាន់ព្រឹត្តិការណ៍នេះ។

លោក Macron ដែលប្រទេសរបស់ខ្លួន នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡារដូវក្តៅឆ្នាំ ២០២៤ គឺជាប្រមុខរដ្ឋតែមួយគត់ មកពីប្រទេសឧស្សាហកម្ម ទាំង ៧(G7) ដែលបានចូលរួម ក្នុងការទស្សនា នៅពេលល្ងាច។ មេដឹកនាំបរទេសផ្សេងទៀត រួមមានប្រធានាធិបតីប៉ូឡូញ អាមេនី និងកូសូវ៉ូក៏ដូចជា នាយករដ្ឋមន្រ្តីម៉ុងហ្គោលី និងម៉ុងតេណេហ្គ្រោផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top