កីឡាករឆ្នើមវ័យក្មេង Emile Smith ដែលតែងតែមានឈ្មោះ ជាកីឡាកររបស់កាំភ្លើងធំ Arsenal ដែលត្រូវបានក្លឹបជាច្រើន ទាក់ទងនៅរដូវក្តៅនេះ ជាពិសេសគឺក្លឹប Aston Villa ប៉ុន្តែនៅនាទីចុងក្រោយនេះ ក្លឹបនិងកីឡាករផ្ទាល់ បានសម្រេចចិត្តរួមគ្នារួចរាល់ហើយ ក្នុងការបានបន្តកុងត្រាថ្មី ជាមួយគ្នា។

កុងត្រា ដែលមានរយៈពេលវែង នឹងធ្វើឲ្យកីឡាករ Smith Rowe រូបនេះអាចដើរតួយ៉ាងសំខាន់ ជាមួយនឹងក្លឹបក្រោមការដឹកនាំ របស់លោក Mikel Arteta ហើយលើសពីនេះ ក្លឹបថែមទាំងបានផ្តល់អាវលេខ១០ ទៅឲ្យកីឡាកររូបនេះផងដែរ នៅរដូវកាលក្រោយ។
Smith Rowe មានវត្តមានជាមួយនឹងក្លឹប តាំងតែពីវ័យ១០ឆ្នាំមកម្ល៉េះ ហើយជាលទ្ធផលនៅពេលនេះ គឺគាត់អាចទទួលបានការទុកចិត្ត ពីក្លឹបជាមួយនឹងកុងត្រាថ្មី រហូតទៅដល់៥ឆ្នាំ គឺទល់នឹងឆ្នាំ២០២៦ ក្នុងនាម ជាកីឡាករខ្សែប្រយុទ្ធជួរមុខ ដ៏សំខាន់ម្នាក់ទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
