The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែបម្រើវ័យទើបតែ១៩ឆ្នាំ Peart Harris ទីបំផុតបានសម្រេចចិត្តក្នុងការចុះកុងត្រាជាមួយនឹងក្លឹបថ្មី ចោលក្លឹបតោខៀវ Chelsea ហើយ។
Harris ក៏ត្រូវបានគេមើលឃើញដែរថា បានក្លាយខ្លួនទៅជាកីឡាករវ័យក្មេងបំផុតម្នាក់ទៀត ដែលបានចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះទៅចូលរួមជាមួយនឹងក្លឹប Brenford ក្នុងកុងត្រាដែលមានរយៈពេល៤ឆ្នាំ។
គួរឲ្យដឹងដែរថាក្រៅតែពី Harris មុននេះកីឡាករឆ្នើមៗរបស់ក្លឹបតោខៀវ Chelsea ដែលមានដូចជា Marc Guehi និងកីឡាករ Lewis Bate ផងសុទ្ធតែបានចាកចេញពីតោខៀវ Chelsea ៕
ប្រែសម្រួល៖ស៊ុនលី

