ជាការប្រកួតដែលគ្រប់គ្នា បានខកខានមិនបានទស្សនាជាយូរមកហើយចាប់តាំងតែពីពេល ដែលកំពូលកីឡាករ CR7 បានសម្រេចចិត្តចាកចេញពីអេស្បាញ ទៅចូលរួមក្លឹបនៅអ៊ីតាលី។
ប៉ុន្តែនាថ្ងៃទី៨ខែសីហាខាងមុខនេះ ឱកាសនៃការជួបគ្នាសាជាថ្មីនៃការប្រកួតរវាងកំពូលកីឡាករឆ្នើម Lionel Messi និង CR7 គឺនឹងអាចកើតឡើងម្តងទៀតនេះ បើយោងតាមការបញ្ជាក់របស់ក្លឹបទាំងពីរដែលនេះ គឺជាការប្រកួតមិត្តភាពបើករដូវកាលប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Messi និង CR7 បានជួបគ្នាម្តងដែរនៅក្រោយការចាកចេញរបស់ CR7 ទៅចូលរួមជាមួយនឹង Juventus ដោយគ្រានោះគឺជាការប្រកួត Champion League វគ្គជម្រុះតាមពូលនៅកាលពីខែធ្នូឆ្នាំ២០២០៕
ប្រែសម្រួល៖ស៊ុនលី
