បរទេស៖ ជាថ្មីម្តងទៀតអតីតខ្សែប្រយុទ្ធរបស់ក្រុម Man United បានស្ថិតនៅក្នុងពេលវេលាដ៏លំបាកទៀតហើយ បន្ទាប់ពីចំណាយពេលជាមួយស្ត្រីដទៃទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតខ្សែប្រយុទ្ធអង់គ្លេសនិង ក្លឹប Man United លោក Wayne Rooney អាយុ ៣៥ ឆ្នាំ ដែលសព្វថ្ងៃជាអ្នកចាត់ការទូទៅរបស់ Derby Country ត្រូវបានគេផ្តិតយករូបភាព ដោយឃើញពីអាការៈដេក នៅក្បែរនារីវ័យក្មេងមួយចំនួន។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីអ្នកស៊ុតបាល់បញ្ចូលទីច្រើនគ្រាប់របស់អង់គ្លេស គឺនៅក្នុងក្លឹបរាត្រី និងបន្ទប់សណ្ឋាគារ។
Rooney រៀបការជាមួយសង្សារវ័យកុមារភាព Coleen Rooney តាំងពីឆ្នាំ ២០០៨ មកចូលរួមពិធីជប់លៀងជាមួយតារាម៉ូដែល Tayler Ryan និងមិត្តភក្តិនាង Elise Melvin និង Brooke Morgan ដែលមានអាយុ ២១ ឆ្នាំ។
រូបថតខ្លះបង្ហាញគាត់ដេកលើកៅអី ក្នុងបន្ទប់សណ្ឋាគារ ខណៈពេលដែលនារីទាំងនោះបង្កការរំខាននៅក្បែរគាត់។ មិនមានយោបល់ណាមួយដែលថា Rooney បានធ្វើអ្វីដែលមិនសមរម្យនោះទេ។
សារព័ត៌មានអង់គ្លេសជាច្រើនបានចុះផ្សាយថា Rooney បានដាក់ពាក្យបណ្តឹងដោយសំអាងថា ការចាប់យករូបទាំងនោះ និងយកទៅបង្ហោះដោយគ្មានការយល់ព្រមពីគាត់។
Rooney ដែលមានកូនចំនួន ៤នាក់ មិនមានអ្វីចម្លែកនោះទេ ទាក់ទងនឹងរឿងអាស្រូវ ព្រោះលោកធ្លាប់រថយន្តទាំងស្រវឹងហើយបោកប្រាស់ប្រពន្ធរបស់គាត់ថែមទៀត៕ប្រែសម្រួលៈ ណៃ តុលា