តូក្យូ៖កីឡាករគុនដាវ ឬកីឡាចាក់សាប Cheung Ka-long មកពីហុងកុងប្រទេសចិន បានបង្កើតប្រវត្តិសាស្រ្តក្រោយពី ឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជនបុរសនៃព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។
កីឡាករគុនដាវ Cheung វ័យ ២៤ ឆ្នាំគឺជាម្ចាស់មេដាយមាស អូឡាំពិកដំបូងគេបង្អស់ របស់ហុងកុងនៅពេលដែលរូបលោកបានផ្តួលកីឡាករគុនដាវអ៊ីតាលី Daniele Garozzo ក្នុងលទ្ធផល ១៥-១១ ធ្វើឲ្យកីឡាករអ៊ីតាលី បានត្រឹមមេដាយប្រាក់ រីឯកីឡាករគុនដាវ Alexander Choupenitch មកពីសាធារណរដ្ឋឆែកបានទទួល មេដាយសំរឹទ្ធ៕ដោយ៖លី ភីលីព