កីឡាករវ័យ២២ឆ្នាំ Kounde បច្ចុប្បន្នថ្មីៗនេះ ត្រូវបានគេមើលឃើញថា ទើបតែបានបង្ហាញខ្លួន ឲ្យឈុតជម្រើសជាតិ បារាំងនៅក្នុង
ព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ ហើយត្រូវបានអ្នកជំនាញ បាល់ទាត់ជឿជាក់ថា នឹងអាចក្លាយទៅជាកីឡាករ ខ្សែការពារដ៏ឆ្នើមបំផុត នាពេលខាងមុខ។
ទោះបីជាយ៉ាងណាក្តីកីឡាកររូបនេះ ហាក់ដូចជានឹងមិនអាចបន្តលេង ជាមួយនឹងក្លឹបចាស់របស់ខ្លួន បានទៀត ខណៈដែល Chelsea កំពុងតែធ្វើការពិភាក្សាគ្នារួច ទៅហើយជាមួយនឹងក្លឹប Sevilla ដោយក្នុងនោះ គឺមានទាំងការបូកបញ្ចូល កីឡាករ Kurt Zouma ជាមួយនឹងការដោះដូរគ្នាលើកនេះផងដែរ ។
Jules Kounde ក្នុងវ័យ២២ឆ្នាំ លេងឲ្យក្លឹប Sevilla បានទៅដល់៣៣ដង កាលពីរដូវកាលមុនបានបង្ហាញ ពីបំណងចង់ចូលរួមក្លឹបតោខៀវ Chelsea
យ៉ាងខ្លាំងផងដែរប៉ុន្តែជឿជាក់ថា Sevilla នឹង មិនលក់កីឡាករឆ្នើមរូបនេះ ចេញក្នុងតម្លៃធូរថ្លៃនោះទេក្រោយ ទើបតែបានលក់ Bryan Gil រួចមកទៅឲ្យ
Spurs ៕
ប្រែសម្រួល៖ស៊ុនលី