តូក្យូ៖ គណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា មានករណីចំនួន ២៤ បន្ថែមទៀត ទាក់ទងនឹងព្រឹត្តិការណ៍ កីឡា ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីការឆ្លងបានចាប់ ផ្តើមចងក្រងតាំង ពីដើមខែនេះ ។
ករណីទាំង ២៤ នាំឲ្យមានការកើនឡើង ដល់ ១៩៣ រួមមានអត្តពលិក ៣ នាក់មកពីក្រៅប្រទេស ក្នុងទីក្រុងតូក្យូ សម្រាប់ព្រឹត្តិការណ៍ អូឡាំពិក ដែលបាន បើកកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីការពន្យារ ពេលមួយឆ្នាំ ដែលមិនធ្លាប់មានពីមុនដោយសារជំងឺ រាតត្បាតឆ្លង ។ គណៈកម្មាធិការបាននិយាយថា ពួកគេទាំង៣នាក់កំពុងស្នាក់នៅ ក្នុងភូមិរបស់អត្តពលិក ។
អ្នកនាំពាក្យគណៈកម្មាធិការ រៀបចំការ ប្រកួតលោក Masanori Takaya បាននិយាយថា មនុស្ស២នាក់ មកពីបរទេសចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយមិន មានស្ថានភាពធ្ងន់ធ្ងរទេ ។ តួលេខប្រចាំថ្ងៃត្រូវបានប្រកាសមួយថ្ងៃបន្ទាប់ពីករណី COVID-19នៅក្នុងប្រទេសជប៉ុន និងតូក្យូ ដែលកំពុងរៀបចំការប្រកួត ខណៈពេលស្ថិតក្នុងស្ថានភាព អាសន្នបានកើនឡើងដល់ ៩.៥៨៣ និង ៣.១៧៧ លើករៀងៗខ្លួន ។
អ្នកនាំពាក្យគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Mark Adams បានសង្កត់ធ្ងន់ថា អត្តពលិកនិងបុគ្គលិកត្រូវ បានធ្វើតេស្តញឹកញាប់ និងរស់នៅក្រោម វិធានការ ដាក់ឲ្យនៅដាច់ដោយឡែក ធ្វើឲ្យវាមិនអាចទៅរួចដែលការ ប្រកួតអាចក្លាយជាប្រភព នៃការឆ្លងរាលដាលដល់ប្រជាជន កាន់តែទូលំទូលាយ ៕ ដោយ៖លី ភីលីព