កីឡាករខ្សែការពារឆ្នើមរបស់ក្លឹប Sevilla ម្នាក់មកដល់ពេលនេះនៅតែ មិនទាន់អាចប្រាកដទេថានឹងត្រូវបន្ត ឬត្រូវធ្វើការចាកចេញពីក្លឹប
ទៅចូលរួមជាមួយនឹងក្លឹបថ្មី ខណៈដែលតោខៀវ Chelsea កំពុងតាមចង់បានគាត់ខ្លាំងមែនទែន។
កីឡាករខ្សែការពារសញ្ជាតិបារាំង Jules Kounde ត្រូវបានក្លឹប Sevilla ប្រកាសជាចុងក្រោយហើយថា នឹងទាមទារតម្លៃខ្លួនយ៉ាងហោចណាស់ក៏៨០លានអ៊ឺរ៉ូឬប្រមាណជា ៦៨លានផោនដែរដើម្បីអាចចាកចេញបាន។
ក្លឹបតោខៀវ Chelsea កន្លងមកបានព្យាយាមចរចា ជាមួយនឹង Sevilla ជាច្រើនហើយចុងក្រោយនេះបានថែមទាំង ដាក់សំណើរសុំដោះដូរជាមួយនឹងកីឡាករខ្សែការពារ Zouma ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី