ភ្នំពេញ៖ម្សិលម៉ិញនេះ កីឡាករ កីឡាការិនីហែលទឹកកម្ពុជា បានប្រកួតវិញ្ញាសាហែលរបៀប សេរីចម្ងាយ៥០ម៉ែត្ររួចរាល់ហើយ
តែពួកគេមិនបានឡើងទៅ វគ្គប្រកួតបន្តឡើតតែទោះជាយ៉ាងណាពួកគេធ្វើបានល្អដោយ បំផ្លាញចោលនូវសិទ្ធិផលចាស់ ដោយបង្កើតនូវ
សិទ្ធិផលថ្មីដែលល្អប្រសើរជាងមុន ។

សិទ្ធិផលចាស់របស់កីឡាករហែម ប៉ុចដែលល្អជាងគេ កន្លងមកគឺ២៤វិនាទី៩២តែនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទី
ក្រុងតូក្យូគេធ្វើបានក្នុងថិរវេលា២៤វិនាទី៩១។កីឡាកររូបនេះហែល នៅក្នុងស៊េរីទី៤ដោយបានចំណាត់ថ្នាក់លេខ៤ក្នុងស៊េរីតែលទ្ធផលជា
រួមគេជាប់ចំណាត់ថ្នាក់លេខ៥២ ក្នុងចំណោមកីឡាករដែលចូលរួមចំនួន៧២នាក់ លើវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរីនេះ ។


សូមបញ្ជាក់ថានេះជាកំណត់ត្រាដ៏ល្អមួយ ក្នុងប្រវត្តិសាស្រ្ត កីឡាហែលទឹកកម្ពុជាសម្រាប់វិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។កំណត់ត្រាចាស់របស់កីឡាករហែមគីរីដែលសព្វថ្ងៃជាអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុថស៊ីដនីឆ្នាំ២០០០នោះ គឺ២៦វិនាទី៤១ និងកីឡាករ ហែម ថុនពន្លឺ ដែលសព្វថ្ងៃ ជាគ្រូបង្វឹកនោះនាឆ្នាំ២០០៨ធ្វើបាន ២៧វិនាទី០៣វិនាទី ។


ចំពោះកីឡាការិនីឃឺន ពេជ្រមរកតវិញនោះ ដែលប្រកួតវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរនោះ បានធ្វើក្នុងថិរវេលា ២៩វិនាទី៤២ ចំពោះសិទ្ធផលចាស់របស់កីឡាការិនីរូបនេះគឺ២០វិនាទី៩៩ ។វិញ្ញាសាហែល៥០ម៉ែត្រសេរីចម្ងាយ ៥០ម៉ែត្រនារីមានកីឡាការិនីចូលរួមចំនួន
៨១នាក់ដែលមាន១១ស៊េរី ។កីឡាការិនីកម្ពុជារូបនេះ ជាប់ចំណាត់ថ្នាក់លេខ៦៥ ៕ដោយ៖លី ភីលីព

