The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារកណ្តាលរបស់អង់គ្លេស Alexander-Arnold ត្រូវបានគេជឿជាក់ថា នឹងអាចបន្តអាជីពរបស់ខ្លួនរយពេលវែងបន្ថែមទៀត ជាមួយនឹងក្លឹបតាំងតែពីតូចរបស់ខ្លួន រហូតទៅដល់ឆ្នាំ២០២៥។
កីឡាករ Trent Alexander-Arnold នៅក្នុងសប្តាហ៍នេះបានឈានទៅដល់ កិច្ចព្រមព្រៀងជាផ្លូវការក្នុងការបន្តកុងត្រា រយៈពេលវែងជាមួយនឹង Liverpool ទោះបីជាកន្លងមកតែងតែមានព័ត៌មានខ្លះ អំពីការចាកចេញពីទីនេះក្តី។

Arnold វ័យ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន សរុប១៧៩ដងហើយឲ្យ Liverpool បន្ទាប់ពីបានជ្រើស ចេញពីឈុតថ្នាលយុវជននាពេលកន្លងមកនិងអាចបង្ហាញខ្លួន ដំបូងកាលពីក្នុងប្រកួត ពានរង្វាន់ Carabao Cup ប៉ះជាមួយនឹង Spurs ៕
ប្រែសម្រួល៖ស៊ុនលី
