The Goal នៅថ្ងៃនេះបានអះអាងថា កីឡាករអន្តរជាតិអង់គ្លេស Ben White ទីបំផុតត្រូវបានក្លឹបនឹងក្លឹប ឈានទៅដល់ការសម្រេចចិត្តធ្វើការដោះដូរគាត់ហើយដើម្បីអាចផ្ទេរទៅ ចូលរួមលេង ជាមួយនឹងកាំភ្លើងធំ Arsenal នារដូវកាលក្រោយ។
កុងត្រាថ្មីមិនត្រឹមតែប៉ុណ្ណោះ ត្រូវបានគេដឹងថា មានរយៈពេលរហូតទៅដល់ឆ្នាំ២០២៥ខណៈដែលតម្លៃខ្លួនសម្រាប់ ផ្ទេរគាត់ចេញពីក្លឹប Brigton វិញគឺមានរហូតទៅដល់៥០ លានផោននិងត្រូវបានគេមើល ឃើញថាគឺជាកីឡាករកូនសោរ ដ៏សំខាន់របស់គ្រូបង្វឹកកាំភ្លើងធំលោក Mikel Arteta សម្រាប់ត្រៀមរដូវកាលក្រោយ។

កីឡាករវ័យ២៣ឆ្នាំរូបនេះជាមួយនឹងកុងត្រាដែលមានរយៈពេល៤ឆ្នាំ បានក្លាយទៅជាកីឡាករចំណូលថ្មីរបស់ ក្លឹបកាំភ្លើងធំ Arsenal នៅបន្ទាប់ពីកីឡាករ Nuno Tavares និង Albert Sambi Lokonga ផងដែរដើម្បីមកជួយ ពង្រឹងក្លឹបឡើងវិញនៅ Emirates៕
ប្រែសម្រួល៖ស៊ុនលី
