ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូកីឡាកររត់ល្បឿន១០០ម៉ែត្រ របស់កម្ពុជាប៉ែន សុគង់មិនអាចបង្កើត
នូវកំណត់ត្រាថ្មីដែលល្អជាងមុន បានឡើយ ។
លោក វ៉ាត់ ចំរើន នាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ បានរាយការណ៍មកថា
ក្នុងការរត់នៅថ្ងៃទី៣១កក្កដានេះសម្រាប់វិញ្ញាសារត់ល្បឿន១០០ម៉ែត្រកីឡាករប៉ែន សុគង់ធ្វើក្នុងថិរវេលា១១វិនាទី០២ឯណោះ ។
ចំពោះសិទ្ធិផលចាស់របស់គេគឺ ធ្វើត្រឹមតែ១០វិនាទី៨៧តែប៉ុណ្ណោះ ។ ពេលនេះកីឡាករកម្ពុជារូបនេះបានធ្លាក់ចេញពី ការប្រកួតហើយ ។
សូមបញ្ជាក់ថា សុគង់ មិនរំពឹងថា ប្រជែងបានមេដាយពីព្រឹត្តិការណ៍នេះទេ តែមុនពេលប្រកួតគេបង្ហាញនូវជំនឿចិត្តថា គេនឹងធ្វើបាន
ល្អជាងលើកមុនៗហើយគេអះអាងថានឹងបង្កើត បាននូវសិទ្ធិផលថ្មីដែលល្អប្រសើរជាងមុនតែពេលនេះ គេបែរជាខកចិត្តនឹងសិទ្ធិផលថ្មីដែល
អាក្រក់ជាងមុន ៕




