អតីតកីឡាករ ខ្សែប្រយុទ្ធ របស់ក្លឹបតោខៀវ Chelsea និងក្លឹប AC Milan ដ៏ល្បីល្បាញលោក Andriy Shevchenko នៅសប្តាហ៍នេះ បានប្រកាសជាផ្លូវការ ហើយថាលោក នឹងចាកចេញពីតំណែង ជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អ៊ុយក្រែន ក្នុងវ័យ៤៤ឆ្នាំនេះ។
លោក Shevchenko បានដឹកនាំក្រុមជម្រើសជាតិ អ៊ុយក្រែន ឡើងទៅដល់វគ្គ១ភាគ៤ នៃព្រឹត្តិការណ៍ពានរង្វាន់អ៊ឺរ៉ូ ឆ្នាំ២០២០ ប៉ុន្តែបានត្រឹមទទួលរង បរាជ័យ ក្រោមថ្វីដៃរបស់តោ កំណាចអង់គ្លេស ក្នុងលទ្ធផល៤ទល់នឹង ០នៅក្នុងកីឡាដ្ឋាន ទីក្រុងរ៉ូម ។
លោកបានបង្ហាញ ពីក្តីមោទនភាព ចំពោះខ្លួនឯង និងក៏ដូចជាជម្រើសជាតិផង ក្រោយការដឹកនាំរបស់គាត់អស់រយៈពេល៥ឆ្នាំ កន្លងមកនេះ ប៉ុន្តែបានបញ្ជាក់បថែប នេះថា រយៈពេល៥ឆ្នាំជាមួយ នឹងជម្រើស ជាតិ ពេលនេះកុងត្រា របស់ខ្លួនខិតមកដល់ ទីបញ្ចប់ហើយដែរ ប៉ុន្តែខ្ញុំពិតជារីករាយនិងមោទនភាព មែនទែនដែលក្រុមរបស់យើងបានទទួល យកបទពិសោធ នៃរបៀបលេងទំនើបជាងមុន៕
ប្រែសម្រួល ៖ ស៊ុនលី