ក្រុមម្ចាស់ផ្ទះជប៉ុននឹងត្រូវប្រកួតតទល់ ជាមួយជម្រើសជាតិ ប្រេស៊ីល ក្នុងវគ្គ៨ក្រុមចុងក្រោយ វិញ្ញាសាបាល់ទះបុរស ព្រឹត្តិការណ៍អូឡាំពិក។
ជប៉ុនបានឡើងមកកាន់វគ្គ Quarter-Final បន្ទាប់ពីការប្រកួតវគ្គសន្សំពិន្ទុ ក្នុងពូលចុងក្រោយឈ្នះលើអ៊ីរ៉ង់ ៣ទល់នឹង២សិត កាលពីម្សិលមិញ។ ពួកគេឈរនៅចំណាត់ថ្នាក់លេខ៣ក្នុងពូល A ក្រោមប៉ូឡូញនិងអ៊ីតាលី។

ក្រុមខ្លាំងប្រេស៊ីលឈរនៅចំណាត់ថ្នាក់ លេខ២ក្នុងពូល B បន្ទាប់ពីប្រកួតណាត់ចុងក្រោយឈ្នះបារាំង ៣ទល់នឹង២សិត។ ជំនួបរវាងជប៉ុននឹងប្រេស៊ីលនឹងលេងនៅថ្ងៃទី ២ ខែ សីហាស្អែកខាងមុខ ក្នុងវគ្គ៨ក្រុមចុងក្រោយដែលជាវគ្គចាញ់ធ្លាក់។

នេះគឺជាលើកដំបូងក្នុង រយៈពេល២៩ឆ្នាំ ដែលក្រុមជប៉ុនបានឡើងមកកាន់វគ្គ៨ក្រុម ចុងក្រោយក្រោយ នៃវិញ្ញាសាបាល់ទះបុរស៕ប្រភព៖http://sabay
