The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបតោខៀវ Chelsea នៅតែបន្តចិញ្ចឹមចិត្តក្នុងការនាំយក កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក ឆ្នើម Romelu Lukakuមករួមក្លឹបនៅឡើយទេសម្រាប់រដូវក្តៅនេះ។
ប្រភពដដែលបានសរសេរទៀតថាមកដល់ ពេលនេះក្លឹបតោខៀវ Chelsea បានព្យាយាមក្នុងការបញ្ចុះបញ្ចូលក្លឹប Inter Milan ដើម្បីឲ្យលក់កីឡាករខ្សែប្រយុទ្ធ មាឌធំរូបនេះតាមរយៈសំណើរដ៏ធំមួយ។

Chelsea ជឿជាក់ថាក្នុងពេលដែល Inter Milan កំពុងជួបវិបត្តិហិរញ្ញវត្ថុបែបនេះ វាគ្មានជម្រើសផ្សេងក្រៅតែពីការស្តាប់ យកសំណើរឡើយដើម្បីអាចឲ្យ Lukaku អាចចាកចេញបាន។
គួរឲ្យដឹងដែរថា Chelsea ទើបតែបានលក់ Olivier Giroud ចេញទៅឲ្យ AC Milan ខណៈដែលក្លឹបអ្នកមានលុយមួយនេះ ក៏កំពុងតាមចែចង់ Haaland ព្រមទាំង Kane ផងប៉ុន្តែសង្ឃឹមតិចណាស់ថា នឹងអាចនាំយកកីឡាករណាម្នាក់ក្នុងចំណោម២នាក់នេះ ដូចនេះ Lukaku គឺជាជម្រើសចុងក្រោយ មួយផ្សេងទៀត៕ ប្រែសម្រួល៖ស៊ុនលី
