កីឡា

ដល់​ក ! Neymar សប្បាយ​ជ្រុល​ដុះ​ក្បាល​ពោះ និង​ប្រទះ​ឃើញ​ដើរ​លេង ​ជាមួយ​សង្សារ​ចាស់

Neymar កំពុង​តែ​រីករាយ ​​វិស្សមកាល​រដូវ​ក្ដៅ ​​លើ​កោះ Ibiza ជាមួយ​មិត្តភ័ក្ដ កូន​ប្រុស Davi Lucca និង ​អតីត​មិត្តស្រី Carol Dantas។

កីឡាករ​វ័យ​២៩​ឆ្នាំ​ របស់​ក្លឹប Paris Saint-Germain បាន​ដោះអាវ​បង្ហាញ​សាក់ និង​ជាមួយ​នឹង​រូបរាង ​ប្រែប្រួល​ជាង​មុន​​ឡើង ​គីឡូ​ដុះ​ក្បាល​ពោះ លើ​នាវា​កម្សាន្ត ។ Neymar បាន​បង្ហាញ​ទឹក​មុខ ​រីករាយ​មែនទែន ហើយ​គេ​ក៏​ឃើញ​អតីត​មិត្តស្រី​ និង​ជា​ម្ដាយ​កូន​របស់​គេ Carol ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ។

Neymar បាន​ចំណាយ​ពេល​លំហែ​អារម្មណ៍ បន្ទាប់​ពី​​បញ្ចប់​ភារកិច្ច ​​យ៉ាង​លំបាក​ជាមួយ PSG និង​ជម្រើស​ជាតិ​ប្រេស៊ីល ។ អវត្តមាន​របស់ Neymar បាន​ធ្វើ​ឲ្យ PSG ចាញ់ Lille ១-០ ពាន​រង្វាន់​បើក​​រដូវ​កាល Trophee des Champions ៕ sabay

Most Popular

To Top