Conor McGregor នឹងត្រឡប់មកកាន់សង្វៀនវិញ នៅខែក្រោយក្នុងការ ប្រកួតលើរទេះរុញមួយ ខណៈរឿងគ្រប់យ៉ាង ព្រមព្រៀងគ្នារួចហើយ។
តារារបស់ UFC បច្ចុប្បន្នកំពុងព្យាបាល ពីការបួសបាក់ក.ជើង អំឡុងពេលប្រកួតចាញ់ Dustin Poirier នៅកម្មវិធី UFC 264។ ថ្មីៗនេះគេបានយល់ព្រមចូលរួមការប្រកួតមួយនៅថ្ងៃទី ១១ ខែ កញ្ញាខាងមុន ដោយវាយគ្នាលើរទេះរុញ។
កីឡាករវ័យ៣៣ឆ្នាំនឹងត្រូវជួប Al Foran សញ្ជាតិអៀរឡង់ ដែលជាមនុស្សតែង តែធ្វើត្រាប់សំឡេងតាម McGregor។ ការប្រកួតនេះគឺជាផ្នែកមួយនៃកម្មវិធីសប្បុរសធម៌ក្នុងការរៃអង្គាសប្រាក់ ដើម្បីបរិច្ចាគដល់ សមាគមរទេះរុញអៀរឡង់ ៕ sabay