ភ្នំពេញ ៖ បន្ទាប់ពីចំណាយពេលអស់ រយៈពលជាង១២មក លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មកម្ពុជា គណៈប្រតិភូ និងឣត្តពលិកកីឡាឣូឡាពិកកម្ពុជា នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានមកដល់មាតុភូមិវិញហើយ។
ចំពោះកីឡាហែលទឹក ៖កីឡាករហែម ប៉ុច ធ្វើបានល្អជាងកំណត់ត្រា ចាស់គឺ២៤ វិនាទី៩២ នៃព្រឹត្តិការណ៍ប្រកួតកីឡា អូឡាំពិកនៅទីក្រុងតូក្យូ ក្នុងថិរវេលា ២៤វិនាទី៩១ ។ កីឡាកររូបនេះហែល ក្នុងស៊េរីទី ៤ ដោយបានចំណាត់ថ្នាក់ លេខ៤ ក្នុងស៊េរី ទទួលបានលទ្ធផល ជារួមគេជាប់ ចំណាត់ថ្នាក់លេខ៥២ ក្នុងចំណោមកីឡាករ ចូលរួមចំនួន៧២នាក់ លើវិញ្ញាសាហែល ចម្ងាយ៥០ម៉ែត្រ របៀបសេរីនេះ ។
ជាកំណត់ត្រាដ៏ល្អមួយ ក្នុងប្រវត្តិសាស្រ្តកីឡាហែលទឹកកម្ពុជា សម្រាប់វិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។ កំណត់ត្រាចាស់របស់អតីតកីឡាករ ហែមគីរី សព្វថ្ងៃជាអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុថស៊ីដនីឆ្នាំ២០០០នោះ គឺ២៦វិនាទី៤១ ហើយអតីតកីឡាករ ហែម ថុនពន្លឺ ជាគ្រូបង្វឹកនោះនា ឆ្នាំ២០០៨ ធ្វើបាន ២៧វិនាទី០៣វិនាទី ។
ចំពោះកីឡាការិនី ឃឺន ពេជ្រមរកត វិញនោះប្រកួតវិញ្ញាសា ៥០ម៉ែត្ររបៀបសេរី បានធ្វើក្នុងថិរវេលា ២៩វិនាទី៤២ សម្រាប់សិទ្ធផលចាស់ របស់កីឡាការិនីរូបនេះ គឺ២០វិនាទី៩៩ ។ វិញ្ញាសាហែល៥០ម៉ែត្រ សេរីចម្ងាយ៥០ម៉ែត្រនារី មានកីឡាការិនីចូលរួមចំនួន៨១នាក់ដែលមាន១១ស៊េរី ហើយកីឡាការិនីកម្ពុជារូបនេះជាប់ចំណាត់ថ្នាក់លេខ៦៥ ។
រីឯអត្តពលកម្ម កីឡាករ ប៉ែន សុគង់ មិនអាចបំបែកកំណត់ត្រាចាស នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូកីឡាកររត់ល្បឿន ១០០ម៉ែត្រប្រើថិរវេលា ១១វិនាទី០២ ចំពោះសិទ្ធិផលចាស់របស់គេ គឺធ្វើត្រឹមតែ១០វិនាទី៨៧តែប៉ុណ្ណោះ ៕ដោយ៖លី ភីលីព