ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុត នៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្ម ផលិតផលអ្វីមួយ នៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។
រាល់ការបង្ហោះផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង ១.៦លានដុល្លារឯណោះ ដែលតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាទាំងអស់ នៅលើពិភពលោកទទួលបាន។
គួរបញ្ជាក់ផងដែរថា Ronaldo ក៏ជាតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ៣២២លាន Followers ៕ ប្រភព៖ សប្បាយ