ម្សិលមិញនេះសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងការស្វាគមន៍ចំពោះគ្រូបង្វឹកថ្មីជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi ដែលមកដល់កម្ពុជាដើម្បីបង្វឹកកីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម នៅវៀតណាម ២០២២ និង ២០២៣ ខាងមុខ។
ងាកទៅអតីតកាលរបស់លោក Komeil Ghasemi ដែលជាគ្រូបង្វឹកថ្មីនេះគឺមានប្រវត្តិមិនធម្មតាឡើយ ពោលធ្លាប់ឈ្នះមេដាយកម្រិតអន្តរជាតិរហូត ៦គ្រឿងឯណោះ។ តោះ! មើលស្ថិតិឈ្នះមេដាយរបស់គ្រូជម្រើសជាតិចំបាប់កម្ពុជាថ្មីរូបនេះទាំងអស់គ្នា៖ ប្រភព Wikipedia

Olympic Games
- ទី១ មេដាយ ប្រាក់ លើប្រភេទទម្ងន់ ១២៥ Kg ទីក្រុង Rio De janeiro ប្រទេសប្រេស៊ីល ២០១៦
- ទី២ មេដាយ មាស លើប្រភេទទម្ងន់ ១២០ Kg ទីក្រុង London ប្រទេសអង់គ្លេស ២០១២
World Championships
- ទី៣ មេដាយ ប្រាក់ លើប្រភេទទម្ងន់ ១២៥ Kg ទីក្រុង Tashkent ប្រទេសអ៊ូបេគីស្តង់ ឆ្នាំ ២០១៤
Asian Championships
- ទី៤ មេដាយ ប្រាក់ លើប្រភេទទម្ងន់ ១២៥ Kg ទីក្រុង Doha ប្រទេសកាតា ឆ្នាំ២០១៥
- ទី៥ មេដាយ មាស លើប្រភេទទម្ងន់ ១២៥ Kg ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ឆ្នាំ២០១៤
- ទី៦ មេដាយ ប្រាក់ លើប្រភេទទម្ងន់ ១២០ Kg ទីក្រុង Tashkent ប្រទេសអ៊ូបេគីស្តង់ ឆ្នាំ ២០១១


ប្រភព៖ សប្បាយ
