Marcin Urbas អតីតអ្នករត់ប្រណាំង និងបច្ចុប្បន្នធ្វើជាគ្រូបង្វឹកម្នាក់នោះ បានស្នើឱ្យមានការពិនិត្យភេទឡើងវិញ ចំពោះកីឡាការិនី Christine Mboma របស់ណាមីប៊ី។
កីឡាការិនីវ័យ១៨ឆ្នាំខាងលើនេះ ប្រកួតក្នុងវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រផ្នែកនារី ហើយនាងបានឡើងទៅវគ្គ Semi Final ដោយប្រើពេលត្រឹមតែ ២១,៩៧វិនាទីប៉ុណ្ណោះ។ ការធ្វើបានយ៉ាងល្អនេះហើយ ទើបបានជាមានមតិខ្លះ ចាប់ផ្ដើមរិះគន់ក៏ដូចជាទាមទារឱ្យមាន ការពិនិត្យភេទឡើងវិញ សម្រាប់ Mboma ផងដែរ។

ជាក់ស្ដែង Marcin Urbas អតីតអ្នករត់ប្រណាំង និងបច្ចុប្បន្នធ្វើជាគ្រូបង្វឹកម្នាក់នោះ បាននិយាយថា៖ “ខ្ញុំចង់ឱ្យមានការធ្វើតេស្ដយ៉ាងម៉ត់ចត់ទៅលើ Mboma ដើម្បីឱ្យដឹងថានាង ពិតជាស្ត្រីមែនឬទេ។ តេស្ដូស្ដេរ៉ូន ដែលជាអរម៉ូនបុរស កើតមានឡើងលើ Mboma ហើយវាជាគុណប្រយោជន៍ លើសកីឡាការិនីដទៃទៀត…តែនេះយើងមើលឃើញ នឹងភ្នែកទេ។ ទាំងល្បឿន បច្ចេកទេស នាងទើប១៨ឆ្នាំ ប៉ុន្តែអាចធ្វើបែបនេះ បានពិតជាមិនធម្មតា។ ខ្ញុំនៅវ័យនេះ ខ្ញុំធ្វើបាន ២២,០១ ហើយនាងធ្វើបាន ២១,៩៧”៕ ប្រភព៖ សប្បាយ
