កីឡា

សហព័ន្ធ កីឡាតេក្វាន់ដូ ITF កម្ពុជារៀបចំការ ប្រកួតវិញ្ញាមេគុន តាមអនឡាញជាលើកដំបូង

ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូITF កម្ពុជាបានរៀបចំការប្រកួតកីឡាតេក្វាន់ដូITF លើវិញ្ញាមេគុន បុរស និងនារីតាមអនឡាញ ជាលើកដំបូង ដើម្បីស្ទាប់ស្ទងសមត្ថភាព កីឡាករ-កីឡាការិនី របស់ខ្លួនដែលធ្វើការហ្វឹកហាត់ កន្លងក្នុងប្រមូផលផ្តុំបិទខ្ទប់ សម័យCOVID-19 ។

លោក ប៉ាល់ ជីវ័ន្ត គណៈកម្មការរៀបចំបាននិយាយថា ទោះបីស្ថិតក្នុងអំឡុងពេល COVID-19 កំពុងរាលដាល ក៏ការហ្វឹកហាត់ របស់ក្រុមកីឡា SEAGAME 2023 (តេក្វាន់-ដូITF ) នៅតែបានហ្វឹកហាត់បែបប្រមូផលផ្តុំបិទខ្ទប់ តាមប្រពន្ធ័ ZOOM និងបានធ្វើការប្រកួតប្រជែង លើវិញ្ញាមេគុន ដោយចែកជាពី គឺបុរស និង នារី ។

សម្រាប់ការប្រកួតមានកីឡាការិនី៧នាក់ និងកីឡាករ ១៧ នាក់ដោយមានការ ក្រុមជម្រើសជាតិ ក្រុមកីឡាអត្តពលិក និងក្រុមថ្នាល់ ចំពោះជាលទ្ធផលផ្នែកបុរស ចំណាត់ថ្នាក់ ៖ មេដាយមាសបានលើកីឡាករ តាំង សៀសុង មេដាយប្រាក់ បានលើកីឡាករ សុភក្រ្ក័ ចន្ទឧត្តម និងមេដាយសំរិទ្ធ បានលើកីឡាករ កាង ប៊ុនឡុង និងកីឡាករ ឃឿន ប៊ុនលាង ចំណែកវិញ្ញាសាផ្នែមេគុននារី៖មេដាយមាសបានលើកីឡាការិនី តូច ឧត្តម
មេដាយប្រាក់បានលើកីឡាការិនី ស៊ុម ហ៊ុយលីន និងមេដាយសំរិទ្ធ បានលើកីឡាការិនី សុជាតិ រ៉ូសាណា និងកីឡាការិនី សុជាតិ មរកត ៕

Most Popular

To Top