ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិក និងប្រធានសហព័ន្ធកីឡា លើកទម្ងន់មានប្រសាសន៍ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធ និង គ្រូបង្វឹកកក្រុមជម្រើសជាតិ តាម ZOOM ថា ប្រទេសតូចៗទំាំងអស់ យកកីឡាលើកទម្ងន់ជាយុទ្ធសាស្រ្ត ស្វែង រកមេដាយ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក ព្រោះកីឡាផ្សេងៗទៀត យើងគ្មានឳកាសច្រើន ដូចកីឡាលើកទម្ងន់ឡើយ ។
លោកប្រធានបន្តថា កីឡាលើកទម្ងន់មានសក្តានុភាព ក្នុងដណ្តើមដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ហ្វីលីពីនឈ្នះមេដាយមាស នៅកីឡាអូឡាំពិកទីក្រុងតូក្យ ប្រទេសជប៉ុន ជាកីឡាការិនី ជាពិសេសនៅអាស៊ីយើង ឳកាសមានដណ្តើមមាសច្រ់ណាស់ ប្រភេទកីឡាលើកទម្ងន់ ។
ចំណែកខាងអឺរ៉ុប ភាគច្រើនអត់សូវ មានអ្នកអត់ធ្ងន់ នៅអាស៊ីយើងណាស់ ពីព្រោះកីឡាលើកទម្ងន់ មានលក្ខណៈពិសេស ផ្នែកសុខភាពស្រ្តី ដូច្នេះកីឡាការិនី មានឳកាសច្រើន ក្នុងការប្រជែង ប្រសិនបើកីឡាការិនី ចូលរួមការប្រកួតច្រើន ។
សម្រាប់កីឡាលើក ទម្ងន់ អ្នកដែលទៅដណ្តើមមេដាយមាស ជាសង្ឃឹមរបស់សហព័ន្ធ នា ពេលខាងមុខ បើយើងទទួលមេដាយ ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិក មុខគេ បាននោះកាន់តែល្អប្រសើរ ចំពោះប្រទេសជាតិ ។ សហព័ន្ធមាន លក្ខណៈជាប្រភេទ កីឡាអូឡាំពិកទៅរួចហើយ ដូចនេះយើងអាច ដាក់យុទ្ធសាស្រ្តឆ្ពោះទៅរកមេដាយ កីឡាអូឡាំពិកនៅពេលណាមួយ ជាក់ជាមិនខាន ។
លោក វ៉ាត់ ចំរើន អះអាងថា អ្នកដែលអាចដណ្តើមមេដាយ បានគឺជាកីឡាការិនីច្រើន ជាងកីឡាករ ដោយសារតែកីឡាករ ពិបាកនឹងដណ្តើមមេដាយណាស់ បើយើងជំរុញតែកីឡាករ ហើយមិនសម្រុចលើកីឡាការិនី នឹងមានបញ្ហាក្នុងការស្វែងរកមេដាយឡើយ ដូចជាការប្រកួត SEA GAMES ប្រភេទកីឡាករមាន គ្រប់ប្រភេទទម្ងន់ ប៉ុន្តែកីឡាការិនី មិនសូវមានទេ ពេលខ្វះ៤ឬ៥នាក់ រីឯគីឡូខ្វះមាន៣ឬ៤នាក់ ។
លោកបានបន្ថែមថា ដូច្នេះលោកចង់ឲ្យមានគោលដៅ ច្បាស់លាស់ ហើយរៀបចំកីឡាការិនី ច្រើនកាលណា មានគ្រប់ទម្ងន់កាលណា នឹងមានឳកាសឈ្នះមេដាយ ។ យើងឃើញហើយថា ម្ចាស់មេដាយមាស SEA GAMES ASIAN GAMES និងកីឡាអូឡាំពិកសុទ្ធសឹងតែកីឡាការិនី ចំណែកកីឡាករកម្រណាស់ បើមានមួយៗតែប៉ុណ្ណោះ ៕