មកដល់ថ្ងៃនេះដំណឹង អំពីការបរាជ័យមិនអាចបន្តកុងត្រា រវាងគ្នារបស់កីឡាករ Lionel Messi ជាមួយនឹងក្លឹប Barcelona គឺនៅតែមិនទាន់
ធ្វើឲ្យអ្នកគាំទ្រអស់ចិត្តនៅឡើយ ។
អ្នកគាំទ្រភាគច្រើន របស់ក្លឹបបានបង្ហាញក្តីសោកសៅ និង បាត់បង់ជំនឿព្រមទាំងកើតមាន ការសង្ស័យផងដែរ ជំវិញបញ្ហានេះហើយពេលនេះ ពួកគេកំពុងតែនាំគ្នាធ្វើការទាមទារ ឲ្យក្លឹបធ្វើការបកស្រាយ បន្ថែមលំអិត។
Barcelona កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា កុងត្រារបស់ក្លឹប និងកីឡាករ Messi គឺមិនអាចធ្វើទៅឡើយ តាមអ្វីដែលភាគីចង់ បានកាលពីពេលេកន្លងមក គឺបន្តកុងត្រារយៈពេល៥ឆ្នាំជាមួយគ្នា ដោយសារតែបញ្ហាហិរញ្ញវត្ថុនិង ជាពិសេសបញ្ហាផ្លូវច្បាប់មួយចំនួន របស់អេស្បាញ៕
ប្រែសម្រួល៖ស៊ុនលី