The Goal នៅថ្ងៃចន្ទនេះបានសរសេរថាអនាគតរបស់កីឡាករខ្សែប្រយុទ្ធអង់គ្លេស Abraham ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះគឺកំពុងស្ថិតនៅក្នុងភាព
មិនច្បាស់លាស់ឡើយខណៈដែលមានក្លឹបថ្មីៗជាច្រើនកំពុងចាប់អារម្មណ៍មិនតិចនោះដែរ។
មកដល់ពេលនេះសូម្បីតែក្លឹប Roma, Arsenal និង Atalanta ក្តីសុទ្ធតែបានចូលរួមគ្នាដើម្បីសុំចរចានាំយកកីឡាករ Tammry Abraham រូបនេះពីអង់គ្លេសទោះបី
ដឹងថា Chelsea នឹងមិនលក់គាត់ចេញក្នុងតម្លៃធូរថ្លៃក្តី។
Roma រំពឹងទុកថា Abraham នឹងអាចមករស់នៅអ៊ីតាលីក្នុងតំណែងជាកីឡាករឈុតធំរបស់ក្លឹបជំនួសឲ្យកីឡាករជើងចាស Edin Dzeko ខណៈដែល Chelsea ទើបតែ
បានប្រកាសថានឹងចាយលុយដល់ទៅ៩៨លានផោនទិញខ្សែប្រយុទ្ធថ្មីបន្ថែមម្នាក់ទៀតគឺកីឡាករ Lukaku ដែលវាជាដំណឹងធ្វើឲ្យ Abraham កាន់តែត្រូវត្រៀមខ្លួនទៅហើយថានឹងពិបាកក្នុងការបង្ហាញខ្លួន នៅឈុតធំរបស់ក្លឹប៕ ប្រែសម្រួល៖ស៊ុនលី