ក្លឹ Paris Saint-Germain នឹងបើកផ្លូវឲ្យកីឡាករ១០នាក់ចេញ ដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប ក្នុងការត្រៀមចុះកុងត្រាយក Lionel Messi។
ក្លឹបយក្សរបស់បារាំង PSG គឺជាបេក្ខភាពតែមួយគត់ ក្នុងការផ្ទេរយកកីឡាកវ័យ ៣៤ឆ្នាំ ដែលបាននិយាយលា Barcelona កាលពីថ្ងៃអាទិត្យ។ Messi និយាយទាំងអារម្មណ៍ក្ដុកក្ដួល នៅក្នុងសន្និសីទកាសែត ពេលដែលដឹងត្រូវចាកចេញ ពីកន្លែងដែលធ្លាប់នៅ២១ឆ្នាំ។
ប្រភពពី The Athletic បានឲ្យដឹងថា PSG កំពុងមានគម្រោងដាក់កីឡាករមួយចំនួន លក់ឬខ្ចីជើងប្រមាណជា ១០នាក់ចេញ ដើម្បីទ្រទ្រង់ហិរញ្ញវត្ថុរបស់ក្លឹប។ កីឡាករទាំងនោះរួមមាន Abdou Diallo, Thilo Kehrer, Idrissa Gueye, Rafinha ខណៈ Icardi និង Herrera ក៏មានឈ្មោះដូចគ្នា។
Messi ត្រូវបានសារព័ត៌មានជាច្រើនចុះថា នឹងព្រមទទួលយកកុងត្រា២ឆ្នាំ ជាមួយលក្ខខណ្ឌបន្ថែមមួយឆ្នាំ និងទទួលបានថ្លៃនឿយហត់ ២៥លានអឺរ៉ូ ក្នុងមួយឆ្នាំក្រោយកាត់ពន្ធរួច៕ ប្រភព៖សប្បាយ