កីឡា

ក្លឹប​បាល់ទាត់​ណា​ខ្លះ​ ដែល​ចំណាយ​លុយ​​​ លើ​ប្រាក់​ខែ​កីឡាករ​ច្រើន​ជាង​គេ​ នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​?

ខាង​ក្រោម​​នេះ​​ ​ជា​ក្លឹប​បាល់ទាត់​ទាំង​៧ ដែល​ត្រូវ​ចំណាយ​លុយ​លើ​ប្រាក់​ខែ​កីឡាករ​ច្រើន​ជាង​គេ​ នៅក្នុង​រដូវកាល​ថ្មី​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Salary Sport៖

១. ក្លឹប​ Paris Saint Germain៖ ជា​ក្លឹប​ត្រូវ​ចំណាយ​ខ្ពស់​ជាង​គេ​ ដែល​សរុប​ជាង​ ៣៥៤លាន​ដុល្លារ​ ក្រោយ​​ក្លឹប​នេះ​ត្រូវ​ចំណាយ​ច្រើន​លើ​ប្រាក់​ខែ​ Mbappe Neymar និង​កីឡាករ​ថ្មី​ជា​ច្រើន​ទៀត​ ជា​ពិសេស​គឺ​គ្រោង​ចំណាយ​លើ​ប្រាក់​ខែ​ Messi បន្ថែម​តែ​ម្ដង​។

២. ក្លឹប​ Real Madrid៖ ត្រូវ​ចំណាយ​សរុប​រហូត​ទៅ​ដល់​ជាង​ ២៩៤​លាន​ដុល្លារ​។ ក្លឹប​នេះ​ត្រូវ​ចំណាយ​ច្រើន​លើ​កីឡាករ​ដូច​ជា Hazard Kroos Bezeman និង​ Modric ជា​ដើម​។

៣. ក្លឹប​ Manchester United៖ ត្រូវ​ចំណាយ​សរុប​ជាង​ ២៧៩លាន​ដុល្លារ​។ ក្លឹប​នេះ​ត្រូវ​ចាយ​ច្រើន​លើ​ប្រាក់​ខែ​កីឡាករ​មួយ​ចំនួន​ដូច​ជា​ Sancho Varane De Gea និង​ Paul Pogba ជា​ដើម​។

៤. ក្លឹប​ Barcelona៖ ត្រូវ​ចំណាយ​សរុប​ត្រឹម​ជាង​ ២៧០​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្រោយ​ Messi ចាកចេញ​ ប៉ុន្តែ​ក្លឹប​នេះ​នៅ​តែ​ត្រូវ​ចំណាយ​ច្រើន​លើ​កីឡាករ​មួយ​ចំនួន​ដដែល​។

៥. ក្លឹប​ Juventus៖ ត្រូវ​ចំណាយ​សរុប​ជាង​ ២៥៤លាន​ដុល្លារ​។ ក្លឹប​នេះ​ត្រូវ​ចាយ​លុយ​ច្រើន​បំផុត​លើ​ប្រាក់​ខែ​ Ronaldo ជាង​៧១​លាន​ដុល្លារ​ក្នុង​១ឆ្នាំ​តែ​ម្ដង​ មិន​តែ​ប៉ុណ្ណោះ​ក្លឹប​នេះ​ក៏​ត្រូវ​ចំណាយ​ជា​ច្រើន​លើ​ប្រាក់​ខែ​កីឡាករ​មួយ​ចំនួន​ទៀត​ផង​ដែរ​ដូច​ជា Dybala និង​ De Ligt ជា​ដើម​។

៦. ក្លឹប​ Bayern Munich៖ ត្រូវ​ចំណាយ​លុយ​សរុប​ជាង​ ២៣០​លាន​ដុល្លារ​ ។ជា​ពិសេស​ក្លឹប​នេះ​ត្រូវ​ចំណាយ​ខ្ពស់​បំផុត​លើ​ប្រាក់​ខែ​ Lewandowski និង​ Neuer តែ​ម្ដង​។

៧. ក្លឹប​ Chelsea៖ ត្រូវ​ចំណាយ​សរុប​ជាង​ ២២៥​លាន​ដុល្លារ​។ ក្លឹប​នេះ​ត្រូវ​ចំណាយ​ខ្ពស់​លើ​ប្រាក់ខែ​ Kante Werner និង​កីឡាករ​មួយ​ចំនួន​ទៀត​។ ខ្ទង់​ចំណាយ​ប្រចាំ​រដូវកាល​របស់​ក្លឹប​នេះ​អាច​នឹង​ឡើង​ខ្ពស់​ជាង​នេះ​ក្រោយ​ Lukaku បញ្ចប់​ការ​ធ្វើ​កុងត្រា​ជា​មួយ​ខ្លួន​ជា​ស្ថាពរ​៕ ប្រភព៖ សប្បាយ

Most Popular

To Top