កីឡា

​លក់​អាវ​ Messi ​ដាច់​ម្លឹងៗ តែ​បើ​ដឹង​រឿង ​ពិត​អាច​អាណិត​ PSG ​វិញ​ទេ…អត់​សូវ​បាន​លុយ​

​ក្រោយ​ពី PSG ​ប្រកាស​វត្ដមាន Lionel Messi ​នឹង​ពាក់​អាវ​លេខ​៣០​មក ​ការ​លក់​អាវ​របស់​ក្លឹប​នេះ ​នៅ​តាម Store ​នានា​ដាច់​គ្មាន​សល់​នោះ​ទេ។ ​ដោយ​ត្រឹម​៣០​នាទី​ប៉ុណ្ណោះ​ គ្រប់​កន្លែង​លក់​អស់​តែ​ម្ដង ។

អ្នក​គាំទ្រ​ដែល​ចង់​ បាន​ត្រូវ​អង្គុយ​រង់ចាំ​នៅ​មុខ​ហាង ​ដើម្បី​ចាប់​លេខ​បាន​មុន​ចូល​ទិញ ។ ខណៈ​ដែល​ខ្លះ​ទៀត​ត្រូវ​រង់ចាំ​ច្រើន​ថ្ងៃ​ទៀត ​ទើប​ទទួល​បាន​អាវ​ដែល​ខ្លួន​បាន​កុម្ម៉ង់​ទុក ដែល​មាន​អក្សរ Messi ​ជាមួយ​ស្លាក​លេខ​៣០​។ ការ​លក់​ដាច់​ខ្លាំង​នេះ ​បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​យល់​ឃើញ​ថា​ ក្លឹប PSG ​នឹង​កើប​លុយ​រាប់​រយ​លាន​ដុល្លារ​មិន​ខាន ។

ជាក់​ស្ដែង​មិន​ដូច​អ្វី​ដែល​គ្រប់​គ្នា​គិត​នោះ​ទេ។ PSG ​បាន​ចុះ​កុងត្រា​ជាមួយ Nike ​ដើម្បី​គ្រប់គ្រង​និង​ផលិត ​អាវ​របស់​ពួកគេ ។ ដោយ Nike ​ផ្ដល់​ប្រាក់​ជា​កុងត្រា​រៀង​រាល់​ឆ្នាំ​ទៅ PSG ​ហើយ​រូបគេ​ជា​អ្នក​រាប់រង​រឿង​លក់​អាវ ​និង​រចនា​ម៉ូដ​អាវ ។ ចំណេញ​ឬ​ខាត Nike ​ជា​អ្នក​ទទួល​ខុស​ត្រូវ ​ដោយ PSG ​ចាំ​តែ​ទទួល​លុយ​កុងត្រា​រាល់​ឆ្នាំ​ប៉ុណ្ណោះ។ ​ពួកគេ​បាន​ដែរ ដោយ​មាន​ភាគរយ​តិចតួច​បំផុត​ ពី​ក្រុមហ៊ុន Nike ​។

​ជា​ការ​លើក​ឧទាហរណ៍ Adidas ​ចុះ​កុងត្រា​ជាមួយ Man Utd ​កាល​ពី​ឆ្នាំ​២០១៤ ​ក្នុង​តម្លៃ​៧៥០​លាន​ផោន ​ក្នុង​ត្រា​១០​ឆ្នាំ ​។ ​ដោយ​រយៈ​ពេល​១០​ឆ្នាំ​នេះ Adidas ​ដាក់​គោលដៅ​ប្រមូល​លុយ​ពី​ការ​លក់​អាវ Man Utd ​ឱ្យ​បាន ១,៥​ពាន់​លាន​ផោន​វិញ ​។ ស្រប​ពេល Pogba ​និង Zlatan ​មក​រួម​ក្រុម ​អត្រា​លក់​អាវ​របស់ Man Utd ​ដាច់​ខ្លាំង​មែនទែន ​រហូត​ដល់ Adidas ​រក​បាន​ច្រើន​ត្រឹម​ពេល​តែ​៦​ខែ ​គឺ​ច្រើន​ជាង Man Utd ​រក​តាំង​ពី​បង្កើត ​ក្លឹប​មក​ទៀត។ ​

​ដោយ​ការ​លក់​អាវ​១ ​Adidas ​យក​៨៥ទៅ​៩០​% ​ហើយ Man Utd ​វិញ ​ទទួល​បាន​តែ​១០​ទៅ​១៥​%​ប៉ុណ្ណោះ។ ​ហើយ​ចំណែក​នោះ ទាល់​តែ​លក់​បាន​ចាប់​ពី​១​លាន​អាវ​ទៅ​ថែម​ទៀត ទើប Man Utd ​បាន​ចំណែក។ ​ដូច​ឆ្នាំ​២០១៨ ​Man Utd ​លក់​អាវ​ដាច់ ៣,២៥​លាន​អាវ ​ហើយ​១​អាវ​មាន​តម្លៃ​៦០​ផោន។ ចំណែក Man Utd ​បាន​ឆ្នាំ​នោះ ​តែ ២,២៥​លាន​អាវ​ទេ ​ហើយ​១​អាវ​បាន​លុយ​៦​ផោន​គត់។ ​ឬ​អាច​និយាយ​បាន​ថា​ឆ្នាំ​២០១៨ Man Utd ​បាន​ចំណូល​ពី​ការ​លក់​អាវ ​១៣,៥​លាន​ផោន។

ងាក​មក​ខាង PSG ​វិញ​ក៏​មិន​ខុស​គ្នា​ដែរ។ Nike ​ជា​អ្នក​រាប់រង​លក់​និង​ផលិត​អាវ​ឱ្យ PSG ​។ ដោយ​អាវ​៨​សែន​អាវ ​ដែល​លក់​អាច​កន្លង​ទៅ​នេះ គឺ PSG ​មិន​ទទួល​បាន​ប្រាក់​ឡើយ ព្រោះ​មិន​ទាន់​ដល់​លក្ខខណ្ឌ​១​លាន​អាវ​នៅ​ឡើយ​ ដើម្បី​ឱ្យ​បាន​ភាគរយ​១០​ទៅ​១៥​%​ ។ ​ដូច្នេះ​បើ​ចង់​បាន​ប្រាក់ ​៥០​លាន​ផោន​ដើម្បី​រួច​តម្លៃ​ពលកម្ម Messi ​នោះ ​ពួកគេ​ទាមទារ​ឱ្យ​លក់​អាវ ​ឱ្យ​បាន​៨​លាន​អាវ​ដែរ​ហើយ ៕

Most Popular

To Top