កីឡាករខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបតោខៀវ Chelsea កំពុងបានក្លាយទៅជាការទន្ទឹងរងចាំ ដ៏ខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ក្លឹបប៉ុន្តែត្រូវបានគេជឿជាក់ថា នឹងអាចមិនបង្ហាញវត្តមានបានភ្លាមនោះទេ។
Lukaku ដែលទើបតែបានប្រកាសជាផ្លូវការចុះកុងត្រា រយៈពេល៥ឆ្នាំជាមួយនឹងក្លឹបតោខៀវ Chelsea នោះត្រូវបានគ្រូបង្វឹករបស់ក្លឹបលោក Tuchel អះអាងថានឹងមិនអាចទាន់បង្ហាញខ្លួនបានភ្លាមនោះទេ។
លោកបន្តថាការប្រកួតនៅចុងសប្តាហ៍នេះ គឺនឹងមិនមានវត្តមានរបស់កំពូលខ្សែប្រយុទ្ធថ្មី សញ្ជាតិប៊ែលហ្ស៊ិករូបនេះ ប៉ុន្តែអះអាងថាគាត់ Lukaku នឹងអាចលេងបានជាលើកដំបូង នៅក្នុងការប្រកួតថ្ងៃអាទិត្យក្រោយ ប៉ះនឹងក្លឹបកាំភ្លើងធំ Arsenal។
ប្រែសម្រួល៖ស៊ុនលី